Connect with us

ព័ត៌មានជាតិ

ការប្រឡងរើសមន្ត្រីឱ្យបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង មានបេក្ខជន ៨១៩នាក់ ជ្រើសតែ៤៦នាក់ប៉ុណ្ណោះ

បានផុស

នៅ

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈរៀបចំដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង  នៃរដ្ឋបាលខេត្តសៀមរាប ដោយមានបេក្ខជនប្រឡងចំនួន ៨១៩នាក់ (ស្រី៥០២នាក់) ក្នុងចំណោមបេក្ខជនដាក់ពាក្យ១៣០០នាក់ ហើយបេក្ខជនដែលត្រូវជ្រើសរើសសរុបចំនួន ៤៦កន្លែង ដោយប្រភេទក្របខណ្ឌ “ក” ចំនួន១៧នាក់ និងក្របខណ្ឌ “ខ” ចំនួន២៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរការប្រឡងនេះ ត្រូវបានកាត់វិញ្ញាសាប្រឡងដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល ដែលប្រើប្រាស់បន្ទប់ប្រឡងមាន២០បន្ទប់។ វិញ្ញាសាប្រឡង មាន៣ គឺវិញ្ញាសាសរសេរ៖ ជំនាញ/ឯកទេស (រយៈពេល២ម៉ោង) ១០០ពិន្ទុ (មេគុណ២)។ ទី២.វិញ្ញាសាពហុចម្លើយ៖ មានភាសាអង់គ្លេស ឬភាសាបារាំង (រយៈពេល១ម៉ោង) ៥០ពិន្ទុ (មេគុណ១) និងវិញ្ញាពហុចម្លើយ៖ ចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១).មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិវិទ្យា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា៥០ពិន្ទុ។ (២). ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ ឯកទេស ៥០ពិន្ទុ (រយៈពេល១ម៉ោង) ១០០ពិន្ទុ (មេគុណ១)។

ចំពោះមុខជំនាញដែលត្រូវជ្រើសរើសមាន១៣គឺ៖ ក្របខណ្ឌ “ក” ១៧នាក់ មានវេជ្ជបណ្ឌិត ៦នាក់, ឱសថការី ២នាក់, ទន្តបណ្ឌិត ១នាក់, គិលានុបដ្ឋាក ២នាក់, ឆ្មប ៣នាក់, មន្ត្រីព័ត៌មានវិទ្យា ១នាក់, មន្ត្រីគណនេយ្យ ២នាក់។ រីឯ ក្របខណ្ឌ “ខ” ២៩នាក់ មានដូចជា គិលានុបដ្ឋាកមធ្យម ១៥នាក់, ទន្តគិលានុបដ្ឋាក ១នាក់,  ឆ្មបមធ្យម ៧នាក់, អ្នកបច្ចេកទេសវិទ្យុសាស្ត្រ ១នាក់, អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម ៣នាក់, និងមន្ត្រីរដ្ឋបាល ២នាក់។

ក្នុងដំណើរការប្រឡង គណៈកម្មការប្រឡងបានឆែកបេក្ខជនមុនចូលប្រឡង និងហាមមិនឱ្យយកគ្រប់សំណៅឯកសារ  ឧបករណ៍អេឡិចត្រូនិច ទាំងបេក្ខជន និងក្រុមការងារពាក់ព័ន្ធ មិនឱ្យមានក្នុងបរិវេណមណ្ឌលប្រឡងទេ។ ប្រសិនបើបេក្ខជនប្រឡង យកឯកសារ ទូរសព្ទដៃ នាឡិកាឆ្លាតវៃ ម៉ាស៊ីនគិតលេខ ចូលបន្ទប់ប្រឡងនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

សូមជម្រាបថា ក្នុងដំណើរការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៤០នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា ១០នាក់, តំណាងសាកលវិទ្យាល័យ ១០នាក់, តំណាងមហាជន ១០នាក់ក្នុងមួយមណ្ឌល និងយន្តការផ្ទែក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម