ព័ត៌មានអន្ដរជាតិ
ផ្ទុះរោងចក្រផលិតគ្រាប់រំសេវនៅតួកគីបណ្តាលឲ្យស្លាប់និងរបួសច្រើននាក់
មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់និងមួយចំនួនទៀតបានរងរបួសក្នុងការផ្ទុះនៅរោងចក្រផលិតគ្រាប់រំសេវក្នុងប្រទេសតួកគី ខណៈមូលហេតុនៃការផ្ទុះនោះមិនត្រូវបានមន្ត្រីបញ្ជាក់នៅឡើយ។
សារព័ត៌មាន turkiyetoday.com បានរាយការណ័ថា ការផ្ទុះមួយបានកើតឡើងនៅរោងចក្រផលិតគ្រាប់រំសេវ ZSR សម្រាប់ផលិតគ្រឿងផ្ទុះនៅក្នុងស្រុក Karesi នៃទីក្រុង Balikesir ប្រទេសតួកគី។ ក្នុងហេតុការណ៍ផ្ទះនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ ហើយមួយចំនួនទៀតរងរបួស។
យោងភ្នាក់ងារ CNN ប្រចាំប្រទេសតួកគី មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និងបីនាក់រងរបួសបន្ទាប់ពីការផ្ទុះនៅរោងចក្រគ្រឿងផ្ទុះនៅខេត្ត Balikesir ប្រទេសតួកគី។
turkiyetoday បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Yilmaz Tunc ដូចបាននិយាយថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងBalikesir បានផ្តួចផ្តើមការស៊ើបអង្កេតលើការផ្ទុះដែលបានកើតឡើងនៅក្នុងផ្នែកផលិតគ្រាប់រំសេវនៃរោងចក្រគ្រឿងផ្ទុះនៅក្នុងស្រុក Karesi នៃខេត្ត Balikesir ហើយរដ្ឋអាជ្ញាសាធារណៈចំនួន៤នាក់ត្រូវបានចាត់តាំងក្រោមការសម្របសម្រួលការស៊ើបអង្កេត»។
ក្រោយការផ្ទុះនោះ បុគ្គលិកសង្គ្រោះបន្ទាន់ និងភ្នាក់ងារពន្លត់អគ្គិភ័យចំនួន១១២នាក់ត្រូវបានដាក់ពង្រាយទៅកាន់ទីនោះ៕
ដោយ រ៉ាន់ រើយ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់