Connect with us

ជីវិតកម្សាន្ដ

ផ្តាច់ខ្លួនចេញពីអាជីពសម្ដែង តួប៉ាវចិនត្រូវរស់នៅ តស៊ូជាមួយជំងឺរាប់ឆ្នាំ

បានផុស

នៅ

Jin Chao-chun កើតនៅឆ្នាំ ១៩៥១ គាត់មានភាពល្បីល្បាញដោយសារតួនាទីជាតុលាការមុខដែកមានឈ្មោះថា ប៉ាវចិន ដ៏ល្បីល្បាញបំផុតនៅលើអេក្រង់។ តារាសម្ដែងរូបនេះ មានអាជីពដ៏លំបាក និងឆ្លងកាត់រឿងរ៉ាវជាច្រើន ពីបុរសមិនស្គាល់មុខ រហូតក្លាយជាតារាក្នុងវិស័យសិល្បៈចិន។

តាំងពីក្មេងមកលោកមិនមានលក្ខខណ្ឌអំណោយផលច្រើនទេ។ រូបរាងធម្មតា និងរូបរាងកាយមិនធម្មតារបស់គាត់បានធ្វើឲ្យគាត់ជួបប្រទះការលំបាកជាច្រើននៅពេលចូលក្នុងឧស្សាហកម្មកម្សាន្តដែលមានការប្រកួតប្រជែង។ បន្ទាប់ពីបញ្ចប់ការសិក្សា Jin Chao-chun បានចូលបម្រើការងារនៅស្ថានីយទូរទស្សន៍មួយ ប៉ុន្តែនៅតែមិនអាចគេចផុតពីការលំបាកផ្នែកហិរញ្ញវត្ថុ។ គាត់​រស់នៅ​ក្នុង​ស្ថានភាព​លំបាក គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន ហើយ​ត្រូវ​ប្រឹងប្រែង​រក​ប្រាក់​ចិញ្ចឹម​ជីវិត។

ទោះ​ជា​យ៉ាង​ណា ចំណង់​ចំណូល​ចិត្ត​ការ​សម្ដែង​របស់លោកនៅ​តែ​មិន​ថមថយ​ឡើយ។ គាត់ប្រមូលបទពិសោធន៍ដោយស្ងៀមស្ងាត់ ហើយតែងតែត្រៀមខ្លួនទទួលយកឱកាស។ រហូតដល់ឆ្នាំ ១៩៩៣ ដែលអាជីពរបស់លោកមានចំណុចរបត់ដ៏សំខាន់មួយ។ នៅពេលដែលគាត់បានឮអំពីគម្រោងភាពយន្ត Justice Pao ផលិតដោយតៃវ៉ាន់ គាត់ដឹងថានេះគឺជាឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរជោគវាសនានិងការបញ្ជាក់ពីទេពកោសល្យ។

ភាពយន្ត Justice Pao ឆ្នាំ ១៩៩៣ ទទួលបានជោគជ័យគួរឲ្យភ្ញាក់ផ្អើល។ ដំបូងឡើយ ផលិតករគ្រោងនឹងថតត្រឹមតែ ១៥ភាគប៉ុណ្ណោះ ប៉ុន្តែក្រោយមកការងារនេះ បានទទួលការស្រលាញ់ពីមហាជន និងបន្តរហូតដល់ ២៥០ភាគ។

តារាសម្ដែងវ័យចំណាស់បាននិយាយថា ទោះបីជាលោកដើរតួមួយចំនួនផ្សេងទៀតក្នុងអាជីពរបស់គាត់ក៏ដោយ ប៉ុន្តែបន្ទាប់ពីបានដើរតួជាប៉ាវចិន គាត់លែងចាប់អារម្មណ៍នឹងតួអង្គផ្សេងទៀតទៀតហើយ។ រហូត​មក​ដល់​ពេល​នេះលោក បាន​ថត​រឿង Justice Pao ដល់​ទៅ​ជាង ៧០០ ភាគ។

ទោះជាយ៉ាងនេះក្ដី Jin Chao-chun ទទួលរងពីជំងឺជាច្រើនក្នុងជីវិតចុងក្រោយរបស់គាត់ រួមទាំងសម្ពាធឈាមខ្ពស់ ជំងឺជាតិស្ករក្នុងឈាម ភាពធាត់ និងការគេងមិនដកដង្ហើម។ នៅឆ្នាំ ២០១៧ គាត់បានទទួលការវះកាត់ដុំសាច់ក្នុងខួរក្បាល ហើយសុខភាពស្រាប់តែធ្លាក់ចុះ។ លើកចុងក្រោយដែលលោកបង្ហាញខ្លួនគឺនៅឆ្នាំ ២០២០ តារាសម្តែងត្រូវប្រើឈើច្រត់ ហើយពិបាកដើរពេលទៅចូលរួមបុណ្យសពអ្នកដឹកនាំរឿងដ៏ល្បីល្បាញ។ តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ជា​បន្តបន្ទាប់​ថា​បាន​ទទួល​មរណភាព។ ប៉ុន្តែប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដឹង​តែ​ពី​ស្ថានភាព​ជំងឺ​របស់​គាត់​តាម​រយៈ Fan Hung-hsuan។

យ៉ាងណាមិញ ទោះបីជាជីវិតបច្ចុប្បន្នរបស់គាត់មិនដូចពីមុនក៏ដោយ ប៉ុន្តែការរួមចំណែករបស់គាត់ក្នុងវិស័យភាពយន្តចិន និងរូបភាពរបស់ Bao Zheng នឹងនៅតែចងចាំនៅក្នុងបេះដូងទស្សនិកជនជានិច្ច៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម