Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ជូនអំណោយវ៉ាក់សាំងកូវីដ Sputnik V ដល់ វៀតណាម

បានផុស

នៅ

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolai Patrushev បានប្រគល់វ៉ាក់សាំងកូវីដ Sputnik V ជាអំណោយរបស់រដ្ឋាភិបាលលោក ជូនចំពោះប្រទេសវៀតណាម។

This image has an empty alt attribute; its file name is russiavaccine_1280p-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយនេះ ត្រូវបានប្រគល់នៅថ្ងៃអង្គារក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក ទៅកាន់ទីក្រុងហាណូយសម្រាប់ការពិគ្រោះយោបល់សន្តិសុខ រុស្ស៊ី-វៀតណាម។

លោក Dang Viet Hung ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្រោមក្រសួងសុខាភិបាលបាននិយាយថា កេសត្រូវបានផ្ទេរទៅកាន់កន្លែងស្តុកដ៏ត្រជាក់នៅ វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតដើម្បីរក្សាទុក។

This image has an empty alt attribute; its file name is 601ef8a485f54059f96e777b802916-5102-4543-1615875893_680x0.jpg

មន្ត្រីក្រសួងដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា កេសនេះមានវ៉ាក់សាំងចំនួន១,០០០ដូសដែលផលិតដោយក្រុមហ៊ុន Generium JSC។

វ៉ាក់សាំងនេះ ត្រូវចាក់ពីរដងក្នុងរយៈពេលបីសប្តាហ៍ដាច់ពីគ្នា ហើយត្រូវរក្សាទុកនៅសីតុណ្ហភាពដក១៨អង្សាសេឬទាបជាងនេះនិងមានសុពលភាព៦ខែ។ យោងតាមទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បានឲ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៩១,៦ភាគរយ។

This image has an empty alt attribute; its file name is thediplomat-2021-01-22-4.jpg

កាលពីខែមុន ប្រទេសវៀតណាមបានអនុម័តវ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ីសម្រាប់ការប្រើប្រាស់ជាបន្ទាន់។

កាលពីឆ្នាំមុន អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan បាននិយាយថា ប្រទេសវៀតណាមបានបញ្ជាទិញវ៉ាក់សាំង Sputnik V ពីប្រទេសរុស្ស៊ីប៉ុន្តែលោកមិនបានបង្ហាញពីតួលេខជាក់លាក់នោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ អឺរ៉ុប ងាកទៅរកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចោល AstraZeneca ខណៈកូវីដរលកទី៣ផ្ទុះឡើង

ចុចអាន៖ រុស្ស៊ីអះអាងថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម