Connect with us

ព័ត៌មានអន្ដរជាតិ

កំណត់ត្រា​ខ្ពស់! បុគ្គលិក​សាលា​រដ្ឋ​នៅ​ជប៉ុន ៣២០​នាក់ ជាប់ពាក់ព័ន្ធ​បទល្មើស​ផ្លូវភេទ

បានផុស

នៅ

យោងតាមការស្ទង់មតិរបស់ក្រសួងអប់រំជប៉ុន បុគ្គលិកសាលារដ្ឋចំនួន​៣២០​នាក់ ត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានផ្លូវភេទ នៅ​ចន្លោះ​​​ខែ​មេសា​ឆ្នាំ​២០២៣​ដល់​ខែ​មីនា​ឆ្នាំ​២០២៤ ដែល​ជាកំណត់ត្រាខ្ពស់បំផុតមួយ​មិន​ធ្លាប់​មាន។

(រូបភាព៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Straits Times បុគ្គលិក​អប់រំ ដែល​បាន​​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​​រំលោភ​បំពាន​ផ្លូវ​ភេទ មាន​ដូចជា នាយកសាលា គ្រូបង្រៀន និងអ្នកគ្រប់គ្រងសយនដ្ឋាន។ ប្រហែលពាក់កណ្តាលនៃពួកគេត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទហិង្សាផ្លូវភេទលើកុមារ ហើយ​១៥៥នាក់ត្រូវបានបណ្តេញចេញពីមុខតំណែង។

ចំណែក​ឯ​​ជាងពាក់កណ្តាលនៃការរំលោភបំពាន ត្រូវបានប្រព្រឹត្តនៅសាលារៀន ហើយករណីភាគច្រើនពាក់ព័ន្ធនឹងសិស្សវិទ្យាល័យដែលមានអាយុពី​ចន្លោះ​ពី​​១៣​ដល់​១៥​​ឆ្នាំ។

បើប្រៀបធៀបទៅនឹង​ទិន្នន័យលើក​មុន​ ចំនួនបុគ្គលិកសាលា​រដ្ឋ​ដែលបានប្រព្រឹត្តបទល្មើសទាក់ទងនឹងផ្លូវភេទ បានកើនឡើងចំនួន​៧៩​នាក់ បើទោះបីជាច្បាប់ទប់ស្កាត់អំពើហិង្សាផ្លូវភេទពីបុគ្គលិកអប់រំបានចូលជាធរមាននៅក្នុងខែមេសា​ឆ្នាំ​២០២២ក៏ដោយ។

សារព័ត៌មាន NHK បានរាយការណ៍ថា កាលពីដើមខែ​ធ្នូ​នេះ នាយកសាលាបឋមសិក្សានៅប្រទេសជប៉ុន​ម្នាក់ ត្រូវបានកាត់ទោស​ឲ្យ​ជាប់ពន្ធនាគាររយៈពេល​៩​ឆ្នាំ ពីបទរំលោភផ្លូវភេទសិស្សម្នាក់​​កាល​ពី​១៣​ឆ្នាំ​មុន​នៅសាលា​​រៀន​មួយ​កន្លែង​ដែលគាត់​ធ្លាប់​​ធ្វើការ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម