ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ
ជាដំណឹងល្អសម្រាប់ពិភពលោក ដែលប្រទេសរុស្ស៊ី ប្រកាសពីការព្យាបាលអ្នកជំងឺមហារីកចំនួន៧នាក់ឲ្យជាសះស្បើយ ជាមួយវ៉ាក់សាំងមហារីកថ្មីរបស់ខ្លួន ហើយវ៉ាក់សាំងនេះ នឹងសម្រុកបញ្ចប់ការធ្វើតេស្តដំណាក់កាលចុងក្រោយនាពេលឆាប់ៗ រួចត្រៀមរៀបចំដាក់លក់លើទីផ្សារពិភពលោកនៅខែកញ្ញាឆ្នាំ២០២៥ ត្បិតដំបូងឡើយរុស្ស៊ីគ្រោងចែក Free ឲ្យអ្នកជំងឺក្នុងស្រុកនៅដើមឆ្នាំក្រោយក៏ដោយ។
ក្នុងបទសម្ភាសជាមួយ RT ចេញផ្សាយកាលពីថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤ លោក Alexander Gintsburg ប្រធានវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវវិទ្យា Gamaleya បានលើកឡើងថា «វ៉ាក់សាំងនេះ គឺផលិតឡើងតាមបច្ចេកវិទ្យា mRNA ដូចទៅនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែរ ហើយលទ្ធផលបង្ហាញថា យើងទទួលបានជោគជ័យ វាមានសមត្ថភាពព្យាបាលលជំងឺមហារីកសឹងតែគ្រប់ប្រភេទ។ មានអ្នកជំងឺ៧នាក់ហើយ ត្រូវបានព្យាបាលឲ្យជាសះស្បើយ ហើយនេះគឺជាបច្ចេកវិទ្យា ដែលអភិវឌ្ឍក្នុងស្រុកសុទ្ធសាធ»។
លោកបន្តថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ចាប់ផ្តើមបំផ្លាញកោសិកាកាចសាហាវ ហើយវ៉ាក់សាំងនេះ ដាស់ឲ្យកោសិកា Cytotoxic lymphocytes ឬកោសិកាឈាមសដែលមាននៅក្នុងខ្លួនរបស់អ្នកចាក់វ៉ាក់សាំង ឲ្យទទួលស្គាល់អង់ទីហ្សែននៅលើផ្ទៃនៃកោសិកាដុំសាច់។ បន្ទាប់មក lymphocytes Cytotoxic នឹងបន្តរីកសាយភាយ រួចទៅបំផ្លាញដុំសាច់ពេញរាងកាយតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធតម្លៃវ៉ាក់សាំងនេះនៅលើទីផ្សារពិភពលោក ប្រមុខវិទ្យាស្ថាន Gamaleya មិនទាន់បង្ហើបឲ្យដឹងឡើយ។
លើសពីនេះ វិទ្យាស្ថាន Gamaleya ក៏កំពុងធ្វើតេស្តលើថ្នាំព្យាបាលជំងឺមហារីកសួតផងដែរ ខណៈជំងឺប្រភេទនេះ ខុសពីមហារីកឯទៀត ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញញឹកញាប់បំផុតជាមួយនឹងអត្រាមរណភាពខ្ពស់។ គេក៏មិនអាចព្យាបាលជំងឺមហារីកនេះតាមរយៈវិធីសាស្ត្រព្យាបាលដែលមានស្រាប់ដូចជាការវះកាត់ វិទ្យុសកម្ម ឬការព្យាបាលដោយប្រើគីមីដែរ។
ជំងឺមហារីក គឺជាមូលហេតុចម្បងមួយ នៃការស្លាប់មនុស្សជាសកល ខណៈបើយោងតាមស្ថិតិរបស់ WHO, ក្នុងឆ្នាំ២០២២ មានករណីមហារីកថ្មីប្រហែល២០លានករណី និងមនុស្សស្លាប់ចំនួន ៩.៧លាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ផលិតបានវ៉ាក់សាំងព្យាបាលមហារីក ហើយគ្រោងចែក Free នៅដើមឆ្នាំក្រោយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ