Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ ការចាប់យកការប្រើប្រាស់បច្ចេកវិទ្យា​ និងនវានុវត្តន៍នឹងជួយឱ្យប្រទេសចំណូលមធ្យមសម្រេចគោលដៅជាប្រទេសចំណូលខ្ពស់

បានផុស

នៅ

ក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា​ និងនវានុវត្តន៍ បានលើកឡើងថា សម្រាប់បណ្តាប្រទេស ចំណូលមធ្យមទាំងឡាយណាដែលចង់គេចផុតពីអន្ទាក់ប្រទេសចំណូលមធ្យមក្នុងការសម្រេចគោលដៅជាប្រទេសចំណូលខ្ពស់ គឺតម្រូវឱ្យ​មានការលើកកម្ពស់នវានុវត្តន៍ តាមរយៈការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាដែលជាជន្ទុលនៃកំណើនសេដ្ឋកិច្ច​ថ្មី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងក្នុងវេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាប្រចាំឆ្នាំ លើកទី៤៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យាទៅនឹងឱកាសទីផ្សារនៅកម្ពុជាកាលពីថ្ងៃទី២៤ ធ្នូ ដែលត្រូវបានរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.) នៃ MISTI បានលើកឡើងពីអំពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកបានលើកឡើងថា៖ “ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាមិនត្រឹមតែសំខាន់ទេ តែជាមូលដ្ឋានមួយគ្រឹះសម្រាប់ចក្ខុវិស័យអភិវឌ្ឍជាតិរបស់យើងផងដែរ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មានប្រទេសចំណូលមធ្យមជាង១០០ បានព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឱ្យក្លាយជាប្រទេសចំណូលខ្ពស់ ដែលជាទូទៅត្រូវបានវាស់វែងដោយចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗប្រមាណ ១៤.០០០ ដុល្លារអាមេរិក។ ប៉ុន្តែ ប្រទេសមិនដល់ពាក់កណ្តាលទេដែលបានទទួលជោគជ័យ។ ប្រទេសភាគច្រើននៅជាប់ក្នុង ‘អន្ទាក់ប្រទេសចំណូលមធ្យម’។”

លោកបានបន្ថែមផងថា៖ “ភស្តុតាងនៃការស្រាវជ្រាវបានបង្ហាញថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការជម្នះ បញ្ហានេះ និងសម្រេចគោលដៅជាប្រទេសចំណូលខ្ពស់ គឺការលើកកម្ពស់នវានុវត្តន៍ តាមរយៈការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានេះតែម្តង។ ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើធនធានប្រេង ដូចអេមីរ៉ាតអារ៉ាប់រួម ក៏បានទទួលជោគជ័យក្នុងការប្រែក្លាយជាប្រទេសចំណូលខ្ពស់ តាមរយៈសមាហរណកម្មឧស្សាហកម្មដែលជំរុញដោយបច្ចេកវិទ្យា ទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ដែលបង្ហាញសកត្តានុពលដ៏ធំសម្បើមនៃការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា។”

សម្រាប់ការរៀបចំវេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យា ប្រចាំឆ្នាំលើកទី៤ ដែលផ្តោតលើ «ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យា ទៅនឹងឱកាសទីផ្សារនៅកម្ពុជា»​ដែល វេទិកានេះគាំទ្រផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា​វេទិកាប្រចាំឆ្នាំនេះគឺជាការស្វែងយល់ដ៏សំខាន់អំពីយន្តការសម្រាប់ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានៅក្នុងបរិបទកម្ពុជា ដែលផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយ រួមមានប្រព័ន្ធនវានុវត្តន៍ជាតិ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។

លោកថា៖«ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកានេះ ដើម្បីចែករំលែកចំណេះដឹង, ផ្តល់ការណែនាំផ្នែកគោលនយោបាយ, ស្នើដំណោះស្រាយសម្រាប់បញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ យើងមានគោលបំណងលើកទឹកចិត្តកិច្ចសហការរវាងអ្នកចូលរួមទាំងអស់ និងជំរុញពួកគេឱ្យក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនេះ»។

លោកបណ្ឌិតបានបន្ថែមថា​​ ការយល់ដឹង​អំពីការផ្ទេរបច្ចេកវិទ្យាពិតជាសំខាន់ណាស់ ​ព្រោះវាអាចផ្តល់លទ្ធភាពឱ្យពួកគេអភិវឌ្ឍលទ្ធផលស្រាវជ្រាវរបស់ខ្លួន ទៅជាអាជីវកម្មដែលអាចធ្វើពាណិជ្ជកម្មនៅលើទីផ្សារ។

លោកបានគូសបញ្ជាក់ថា៖«តាមរយៈការលើកទឹកចិត្តនិស្សិតឱ្យស្វែងយល់ពីតម្រូវការឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា យើងអាចលើកស្ទួយនវានុវត្តន៍ការជំនាន់ថ្មី ដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ច និងចូលរួមដោះស្រាយបញ្ហាទាំងក្នុងស្រុក និងអន្តរជាតិ។ ការរួមចំណែករបស់ពួកគេគឺជាកាតាលីករក្នុងការកសាងប្រព័ន្ធនវានុវត្តន៍ជាតិមួយដ៏រឹងមាំ និងអាចសម្រេចគោលដៅដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ វ.ប.ន. ឆ្នាំ២០២៣ របស់កម្ពុជា»។

​វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាលើកដំបូងក្នុងឆ្នាំ២០២១ បានត្រួសត្រាយផ្លូវ ដោយស្វែងយល់អំពីសារៈសំខាន់នៃការផ្ទេរបច្ចេកវិទ្យា និងការកសាងក្របខណ្ឌគោលនយោបាយ។ វេទិកាលើកទី២បានផ្តោតលើការរៀបចំខ្លួនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចាប់យកបច្ចេកវិទ្យា តាមរយៈការលើកទឹកចិត្តលើការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពសម្រាប់ឧស្សាហកម្ម ៤.០។ វេទិកាឆ្នាំ២០២៣បានកំណត់បញ្ហា និងឱកាសក្នុងប្រព័ន្ធធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យារបស់កម្ពុជា និងបង្ហាញគំរូជោគជ័យនៃការផ្ទេរបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

អ្នកជំនាញ៖ ការចាប់យកការប្រើប្រាស់បច្ចេកវិទ្យា​ និងនវានុវត្តន៍នឹងជួយឱ្យប្រទេសចំណូលមធ្យមសម្រេចគោលដៅជាប្រទេសចំណូលខ្ពស់

កីឡា១៣ នាទីutes មុន

សួន ចាន់ណារ៉ូ ប្រាប់​ថា សមត្ថភាព​ កែវ ស្រេងលីហ៊ួរ ស្ទើរ​ល្អ​ជាង​ខ្លួន​

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវ បី«ពេញ»ដើម្បីអនុវត្តការងារទទួលបានប្រសិទ្ធភាព

ចរាចរណ៍៣០ នាទីutes មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

សន្តិសុខសង្គម១៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម