ព័ត៌មានអន្ដរជាតិ
Greenland បង្កើនការចំណាយវិស័យការពារជាតិ ក្រោយ ត្រាំ ប្រកាសចង់ទិញយក
ប្រទេសដាណឺម៉ាក បានប្រកាសផែនការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន សម្រាប់ហ្គ្រោអង់ឡង់ (Greenland) បន្ទាប់ពីប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានអំពាវនាវម្តងទៀតឲ្យសហរដ្ឋអាមេរិកទិញតំបន់កោះអាកទិកដ៏ធំមួយនេះ។
យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយថា កញ្ចប់ការពារជាតិនេះ នឹងមានចំនួនយ៉ាងហោចណាស់ ១,៥ពាន់លានដុល្លារ។
លោក Poulsen បានប្រាប់កាសែតក្នុងស្រុក Jyllands-Posten ថា ប្រាក់ការពារជាតិទាំងនេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញនាវាអង្កេតការណ៍ចំនួន២គ្រឿង យន្តហោះគ្មានមនុស្សបើក២គ្រឿង និងក្រុមឆ្កែល្បាត២ក្រុម ព្រមទាំងបុគ្គលិកបន្ថែមទៀត សម្រាប់បញ្ជាការតំបន់អាកទិករបស់ប្រទេសដាណឺម៉ាកក្នុងរដ្ឋធានី Nuuk។
ដាណឺម៉ាក ក៏នឹងធ្វើទំនើបកម្មអាកាសយានដ្ឋាន Kangerlussuaq ផងដែរ ដើម្បីសម្រួលដល់ការគ្រប់គ្រងយន្តហោះចម្បាំង F-35។
ហ្គ្រោអង់ឡង់ ដែលស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិក និងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។
កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយសម្បូរធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ។ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក។
លោក Poulsen បានប្រាប់ថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកនេះ យើងមិនបានបណ្តាក់ទុនគ្រប់គ្រាន់នៅក្នុងតំបន់អាកទិកនេះទេ ឥឡូវនេះយើងកំពុងរៀបចំផែនការវត្តមានដ៏រឹងមាំមួយ»។
បន្ថែមពីនេះ លោកបានសម្ដែងការហួសចិត្តជាខ្លាំង ចំពោះការអត្ថាធិប្បាយរបស់លោក ត្រាំ ស្តីពីការទិញទឹកដីហ្គ្រោអង់ឡង់។
គួរបញ្ជាក់ថា ជាមួយនឹងមូលដ្ឋានទ័ពអាកាស Pituffik ហ្គ្រោអង់ឡង់ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យោធាអាមេរិក និងប្រព័ន្ធផ្ដល់សញ្ញាព្រមានមីស៊ីលប៉ាលិស្ទិករបស់ខ្លួន។
ហ្គ្រោងអង់ឡង់ គឺជាទឹកដីផ្នែកមួយនៃដាណឺម៉ាកអស់រយៈពេលជាង ៦០០ឆ្នាំមកហើយ ហើយបានទទួលស្វ័យភាពពីដាណឺម៉ាកក្នុងឆ្នាំ១៩៧៩។
នៅក្រោមច្បាប់គ្រប់គ្រងស្វ័យភាពរបស់ហ្គ្រោអង់ឡង់ ដែលអនុម័តដោយដាណឺម៉ាក និងហ្គ្រោអង់ឡង់ក្នុងឆ្នាំ២០០៩ ប្រជាជនហ្គ្រោអង់ឡង់ត្រូវបានទទួលស្គាល់ថាជាប្រជាជន ឬប្រជាជាតិមានសិទ្ធិទទួលបានសិទ្ធិសម្រេចដោយខ្លួនឯង ជាមួយនឹងជម្រើសនៃឯករាជ្យភាព៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ