ព័ត៌មានអន្ដរជាតិ
២១ស្លាប់ក្នុងហិង្សានយោបាយនៅម៉ូសំប៊ិក ក្រោយតុលាការកំពូលសម្រេចក្តី
អំពើហិង្សានយោបាយកំពុងផ្ទុះឡើងគួរឲ្យព្រួយបារម្ភនៅប្រទេសម៉ូសំប៊ិក (Mozambique) ក្នុងតំបន់អាហ្វ្រិកខាងកើត បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានបញ្ជាក់ថា គណបក្សកាន់អំណាច Frelimo ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៩ខែតុលា ដែលបង្កឲ្យមានជម្លោះរវាងអ្នកប្រឆាំង និងមានមនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់ រួមទាំងមន្រ្តីប៉ូលិសពីរនាក់ផង។
រដ្ឋមន្ត្រីមហាផ្ទៃម៉ូសំប៊ិក លោក Pascoal Ronda បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Maputo កាលពីល្ងាចថ្ងៃអង្គារថា រលកនៃអំពើហិង្សានិងការលួចប្លន់បានផ្ទុះឡើងខ្លាំងដោយការប្រកាសរបស់តុលាការមួយថ្ងៃមុននេះ។ អ្នកគាំទ្រវ័យក្មេងភាគច្រើនដែលមិនពេញចិត្តចំពោះការបាត់បង់បេក្ខភាព លោក Venancio Mondlane ដែលទទួលបានតែ២៤% ខណៈលោក Daniel Chapo Chapo ដែលតុលាការសម្រេចថាលោកនឹងក្លាយជាប្រធានាធិបតីបន្ទាប់ទទួលបាន៦៥% ។
ការសម្រេចរបស់តុលាការបានបណ្ដាលឲ្យមានអំពើហិង្សាចំនួន២៣៦ករណីទូទាំងប្រទេសក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន២១នាក់ ក្នុងនោះមានសមាជិកប៉ូលិសពីរនាក់ផងដែរ។ លើសពីនេះជនស៊ីវិល១៣នាក់ និងប៉ូលិស ១២នាក់បានរងរបួសផងដែរ។ រថយន្តចំនួន២៥គ្រឿងត្រូវបានដុតបំផ្លាញក្នុងនោះមានរថយន្តប៉ូលិសចំនួន២គ្រឿង ប៉ុស្តិ៍ប៉ូលិស១១កន្លែង និងពន្ធនាគារមួយត្រូវបានវាយប្រហារ និងបំផ្លិចបំផ្លាញ ហើយអ្នកទោស ៨៦នាក់ត្រូវបានដោះលែង។
គួរបញ្ជាក់ថា ភាពតានតឹងនេះបានកើតឡើងកាន់ខ្លាំងភ្លាមៗ បន្ទាប់ពីការប្រកាសរបស់តុលាការធ្វើឡើង។ ប្រទេសដែលមានប្រជាជន៣៤លាននេះនាក់បានឈានដល់ការបោះឆ្នោតសកលកាលពីថ្ងៃទី៩ ខែតុលា។ អ្នកគាំទ្ររបស់ លោកMondlane ដែលជាបក្សប្រឆាំងភាគច្រើនជាយុវជនរាប់សែននាក់ ចាប់តាំងពីពេលនោះមក បានដើរតាមផ្លូវ និងធ្វើការតវ៉ាដែលនាំឲ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ។ ការតវ៉ាទាំងនោះបានបណ្ដាលឲ្យមនុស្សជាង ១៥០ នាក់បានស្លាប់ដោយសារអំពើហិង្សាក្រោយការបោះឆ្នោតចាប់តាំងពីលទ្ធផលដំបូងត្រូវបានប្រកាសដោយស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់