Connect with us

សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន ជំរុញការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់

បានផុស

នៅ

កម្ពុជា និងជប៉ុន ជំរុញការផ្ដល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់ សម្រាប់ទាំងអស់គ្នាក្នុងវដ្តនៃទឹក។ ការជំរុញបែបនេះ បានធ្វើឡើងក្នុងពិធីសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១៧ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយបង្ហាញការវិវត្តជឿនលឿននៃបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធនៃប្រទេសកម្ពុជា និងជប៉ុនក្នុងវិស័យទឹកស្អាត និងអនាម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាសិក្ខាសាលារៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, រួមជាមួយសមភាគីជប៉ុន ដោយប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងភាគីពាក់ព័ន្ធប្រមាណ៣០០នាក់ មកពីប្រទេសទាំងពីរ។

សិក្ខាសាលាបានផ្តោតលើយុទ្ធសាស្ត្រនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពវដ្តនៃទឹក ដែលកាន់តែមានសារៈសំខាន់ ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលបង្កហានិភ័យនៃការខ្វះទឹក និងហានិភ័យនៃទឹកជំនន់។ សិក្ខាសាលាក៏មានការតាំងបង្ហាញបច្ចេកវិទ្យាទំនើបៗ ទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ, ការចែករំលែកចំណេះដឹង និងឱកាសផ្គូផ្គង់អាជីវកម្មផងដែរ។

លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “វេទិកានេះជាស្ពានមួយដើម្បីដឹកជញ្ជូនបទពិសោធ ចំណេះដឹងស្តីពីទឹកស្អាត និងអនាម័យ ហើយក៏ជាការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុន និងប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែលឿន និងល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា។”

លោកបានរំលេចពីវឌ្ឍនភាពរបស់កម្ពុជា រួមមានកំណើននៃការតបណ្តាញទឹកស្អាតជាង ១,៤ លានតំណ និងសមត្ថភាពផលិតទឹកស្អាតប្រមាណ ៤៥ លានម៉ែត្រគូបក្នុងមួយខែ នាពេលបច្ចុប្បន្ន ព្រមទាំងស្នើឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងទាំងក្នុងស្រុកនិងអន្តរជាតិ ដើម្បីជំរុញសេវាសាធារណៈសំខាន់ៗទាំងនេះ ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDC6) របស់កម្ពុជា ស្តីពីទឹកស្អាត និងអនាម័យ។ ឯកឧត្តមបានជំរុញឱ្យភាគីពាក់ព័ន្ធទាញយកអត្ថប្រយោជន៍ពីឧត្តមានុវត្តន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសផលប៉ះពាល់ដែលបង្កឡើងដោយ ការប្រែប្រួលអាកាសធាតុលើប្រភពទឹក។

លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងរឹងមាំរបស់ជប៉ុនក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។

លោកថ្លែងថា៖ “ភាពជោគជ័យដ៏គួរឱ្យកត់​សម្គាល់ក្នុងការផ្តល់សេវាទឹកស្អាតនៅរាជធានីភ្នំពេញ ដែលគេស្គាល់ទូទាំងពិភពលោកថាជា ‘អព្ភូតហេតុទីក្រុងភ្នំពេញ’ ឆ្លុះបញ្ចាំងពីភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសយើងទាំងពីរ។ ហើយយើងចង់ពង្រីកគំរូនេះ ដើម្បីសម្រេចបាន ‘អព្ភូតហេតុ’ បែបនេះសម្រាប់តំបន់ផ្សេងៗទៀត នៅក្នុងការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់។”

លោក កឹម បូរី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងពីភាពប្រទាក់ក្រឡានៃសេវាផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ និងថា ការគ្រប់គ្រងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់នឹងត្រូវបានពង្រឹង ជាមួយនឹង​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ទឹកកខ្វក់ដែល​ទើប​បាន​អនុម័ត​នា​ពេល​ថ្មីៗ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣២ វិនាទី មុន

កម្ពុជា-ជប៉ុន ជំរុញការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រុមការងារបច្ចេកទេសគណនេយ្យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ មកស្វែងយល់ពីការអនុវត្តថវិការបស់ ប.ស.ស

ព័ត៌មានជាតិ១១ នាទីutes មុន

អគ្គស្នងការរង ប្រាប់សន្តិសុខឯកជនរួមសហការជាមួយសមត្ថកិច្ច បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស

ព័ត៌មានជាតិ១២ នាទីutes មុន

សៀវភៅប្រវត្តិលោកជំទាវ ពេជ ចន្ទមុន្នី របស់បណ្ឌិត ឆាយ សុផល បានចែកជាង ២ម៉ឺនច្បាប់ ក្នុងពិព័រណ៍សៀវភៅ

ព័ត៌មានជាតិ១៨ នាទីutes មុន

ដើមឆ្នាំ ២០២៥ កម្ពុជា នឹងមានថ្នាំចាក់បង្ការមេរោគអេដស៍ដោយឥតគិតថ្លៃ

សន្តិសុខសង្គម១៨ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម