Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង ៧៧២ លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត

បានផុស

នៅ

គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៧៧២ លានដុល្លារ​ពីការនាំ​ចេញ​​សំបកកង់រថយន្ត កើនឡើង ១៣៥,៣៤ ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំ​មុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមាន​រោង​ចក្រ​​ផលិតសំបកកង់រថយន្តនៅកម្ពុជា ធ្វើឱ្យមានកំណើននាំចេញ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន Sailun បានស្រូបទាញកៅស៊ូចំនួន ៣០% នៃផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតានៅកម្ពុជា ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបាន​ប្រើ​ប្រាស់​កៅស៊ូក្នុងស្រុករហូតដល់ ៥ ម៉ឺនតោនរួចហើយ និងគ្រោងប្រើឱ្យបានដល់ ១០ ម៉ឺន​តោន​​នៅ​ឆ្នាំ ២០២៥ សម្រាប់លក់ក្នុងស្រុក និងនាំចេញ។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ បានស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ ១៥ម៉ឺនតោន ដល់ ២០ ម៉ឺនតោនក្នុងមួយឆ្នាំ។

លោក ឃុន កក្កដា ថ្លែងថា៖ «កាលពីមុនយើងអត់មានរោងចក្រ យើងយកជ័រកៅ​ស៊ូទៅកែ​ច្នៃ​ជា​របស់ប្រើប្រាស់ ដូចជាកង់ឡាន ស្បែកជើង និងសម្ភារៈផ្សេងៗទៀត តែឥឡូវ យើងមាន​វត្តមាន​រោង​ចក្រកង់ឡានចំនួន ៣ អាចស្រូបយកជ័រកៅស៊ូកម្ពុជា ក្នុងរង្វង់ ១៥ ម៉ឺនតោន ទៅ ២០ម៉ឺន តោន ក្នុងមួយឆ្នាំ»។

យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបានដាំដើម​កៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧,១៧២ ហិកតា ក្នុងនោះដើមកៅស៊ូដាំនៅលើផ្ទៃដីចំនួន ៣២០,១៨៤ ហិកតា ស្មើនឹង ៧៨,៦ ភាគរយ មានអាយុគ្រប់គ្រាន់សម្រាប់ចៀរយកជ័រ។

នៅឆ្នាំ ២០២៤​ ការនាំចេញកៅស៊ូរបស់កម្ពុជា​សម្រេច​បានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹក​ប្រាក់​ចំនួនជាង ៦៤០​លានដុល្លារសហរដ្ឋអាមេរិក ខណៈផលិតផលកៅស៊ូសរុប​សម្រេច​បានចំនួនជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើនឡើងចំនួន ១៥ ៤០៩ តោន ស្មើនឹង ៣,៩៣%​ ធៀបនឹងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម