ព័ត៌មានអន្ដរជាតិ
ការវិនិយោគបរទេសនៅថៃ កើនឡើងកប់ពពកនៅឆ្នាំនេះ ជាង ១១០ ភាគរយ
នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មថៃ បានឲ្យដឹងកាលពីថ្ងៃអង្គារ ក្រុមហ៊ុនបរទេសសរុបចំនួន ៨៨៤ បានទទួលការអនុម័តឱ្យវិនិយោគក្នុងប្រទេសថៃ នៅរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ក្រោមច្បាប់ធុរកិច្ចបរទេសឆ្នាំ ១៩៩៩។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
ការវិនិយោគទាំងនេះ សរុបជាទឹកប្រាក់ប្រមាណ ២១៣,៩៦ ប៊ីលានបាត ដោយកើនឡើងប្រមាណ ១១៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អគ្គនាយកនៃនាយកដ្ឋាន លោក Oramon Sapthaweetham បាននិយាយថា ចំនួនក្រុមហ៊ុនបរទេសដែលត្រូវបានអនុម័តនៅឆ្នាំនេះ មានចំនួន ៦១២ ក្រុមហ៊ុន ដោយបានកើនឡើងចំនួន ៤៤ ភាគរយ ធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ការជួលជនជាតិថៃឱ្យបម្រើការ បានធ្លាក់ចុះរហូតដល់ជាង ៤០ ភាគរយ មកត្រឹម ៣ ៦៧១ នាក់ នៅឆ្នាំនេះ។
ប្រទេសដែលជាប្រភពនៃការវិនិយោគធំៗ រួមមាន ជប៉ុន សិង្ហបុរី ចិនដីគោក សហរដ្ឋអាមេរិក និងក្រុងហុងកុង។ លោក Oramon បាននិយាយថា អាជីវកម្មដែលទទួលបានការវិនិយោគពីបរទេសខ្ពស់រួមមាន ការរចនាវិស្វកម្មសម្រាប់ឧស្សាហកម្មរថយន្ត ការផ្គុំអេឡិចត្រូនិក និងអគ្គិសនី សេវាកម្មកម្មវិធីវេទិកា ការផលិតគ្រឿងបន្លាស់សម្រាប់ឧស្សាហកម្មរថយន្ត ដែក និងប្លាស្ទិកជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម