Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​«សង្គមមនុស្ស​ចាស់» ជា​ផ្លូវ​ការ ក្រោយអត្រា​​​២០%នៃ​​ប្រជាជន​អាយុ​លើស​៦៥​ឆ្នាំ​

បានផុស

នៅ

សាធារណៈរដ្ឋ​​កូរ៉េខាងត្បូង បានក្លាយទៅជាសង្គមមួយ​មាន​មនុស្សចាស់​ច្រើន​ជាផ្លូវការ ជាមួយនឹងចំនួនសរុបនៃប្រជាជនមានអាយុលើស​៦៥ឆ្នាំ​ ដោយ​មាន​អត្រា​​កើន​លើសពី២០​ភាគរយ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​​។ យោងសារ​ព័ត៌មាន​ Korea Herald។

(រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនប្រជាជនកូរ៉េដែលមានអាយុចាប់ពី៦៥​ឆ្នាំឡើងទៅមានចំនួន ១០.២៤លាននាក់ ស្មើនឹង​២០ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស ដែលបច្ចុប្បន្នមានចំនួន ៥១.២២លាននាក់។ យោងតាមអង្គការសហប្រជាជាតិ សង្គមមនុស្សចាស់គឺជាសង្គមមួយដែលមានមនុស្សអាយុចាប់ពី៦៥​ឆ្នាំឡើងទៅលើស២០ភាគរយ ខណៈប្រទេសដែលមានប្រជាជនវ័យចំណាស់លើសពី​១៤​ភាគរយ ត្រូវបានកំណត់ថា ជាសង្គមវ័យចំណាស់ និង​៧ភាគរយ ត្រូវបានកំណត់ថាឈានចូលសង្គមវ័យចំណាស់។

បើ​តាម​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កូរ៉េខាងត្បូង មាន​ស្ត្រី​ច្រើន​ជាង​បុរស​ក្នុង​ចំណោម​អ្នក​អាយុ​៦៥​ឆ្នាំ​ឡើង​​។ ក្នុងចំណោមប្រជាជនវ័យចំណាស់ទាំងអស់មាន ១៧.៨៣ ភាគរយជាបុរសនិង ២២.១៥ ភាគរយជាស្ត្រីខុសគ្នា ៤.៣២​ភាគរយ។

ផ្អែកលើតួលេខនាពេលថ្មីៗនេះ មន្ត្រីក្រសួងមួយរូបបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលត្រូវការជាបន្ទាន់ដើម្បីបង្កើត «ក្រសួងផ្តោតលើប្រជាជន» ដែលមានភារកិច្ចក្នុងការអនុម័ត «វិធានការឆ្លើយតបជាមូលដ្ឋាន និងជាប្រព័ន្ធ» ដើម្បីដោះស្រាយប្រជាជនដែលមានវ័យចំណាស់​កើន​ឡើង​យ៉ាងឆាប់រហ័ស​នេះ​​។

(រូបភាព៖ Yonhap)

កូរ៉េ​ខាងត្បូងបាន​ឈាន​ដល់​ស្ថានភាព​សង្គម​វ័យ​ចំណាស់​នេះមុន​ការ​រំពឹង​ទុក។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ចំនួន​ប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងលើសពី​១០លាននាក់ ដែលនាំឱ្យក្រសួងមហាផ្ទៃពិនិត្យឡើងវិញនូវការព្យាករណ៍របស់ខ្លួន និងព្យាករណ៍ថា ប្រទេសកូរ៉េនឹងក្លាយជាសង្គមមនុស្សចាស់នៅដើមឆ្នាំ២០២៥ ។

ចាប់តាំងពីឆ្នាំ ២០០៨ ប្រជាជនដែលមានអាយុ ៦៥ឆ្នាំឡើងទៅ មានចំនួន ៤.៩៤លាននាក់ ដែលស្មើនឹង១០.០២​ភាគរយនៃចំនួនប្រជាជនសរុប ក្រុមអាយុនេះបានកើនឡើងជាលំដាប់។ នៅឆ្នាំ ២០១៩បានកើនឡើង​លើសពី ១៥ ភាគរយដែលនឹងឈានដល់ ១៩.០៥ ភាគរយនៅខែមករាឆ្នាំ២០២៤​ ជាមួយនឹង ៩.៧៧ លាននាក់។

ជាមួយគ្នានេះ ចំនួនអ្នកចុះឈ្មោះដែលមានអាយុចាប់ពី​៦៥ឆ្នាំឡើងទៅ ក៏បានកើនឡើងពី​៤.៩៤​លាននាក់ក្នុងខែមីនា ឆ្នាំ ២០០៨ ដល់ ៨.៣២​លាននាក់ក្នុងខែកក្កដា​ឆ្នាំ២០២០ និង ៩.២៦​លាននាក់នៅខែធ្នូ​ឆ្នាំ២០២២៕

(រូបភាព៖ Yonhap)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ វិនាទី មុន

កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​«សង្គមមនុស្ស​ចាស់» ជា​ផ្លូវ​ការ ក្រោយអត្រា​​​២០%នៃ​​ប្រជាជន​អាយុ​លើស​៦៥​ឆ្នាំ​

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីក្រសួងយុត្តិធម៌ ឱ្យអាជ្ញាធរខេត្តសៀមរាបផ្សព្វផ្សាយបានទូលាយពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង៖ ឧក្រិដ្ឋជនយកបច្ចេកវិទ្យាជឿនលឿន ទាក់មនុស្ស ដើម្បីធ្វើសកម្មភាពជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់

សន្តិសុខសង្គម១៥ នាទីutes មុន

ស្ពានអាកាស មរតកតេជោ ជាន់ទី១ បើកឲ្យដំណើរការបណ្តោះអាសន្នទាំងស្រុង

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

២១​ស្លាប់ក្នុងហិង្សានយោបាយ​នៅម៉ូសំប៊ិក​ ក្រោយ​តុលាការ​កំពូល​សម្រេច​ក្តី​

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៧ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៦ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម