Connect with us

សន្តិសុខសង្គម

ស្ពានអាកាស មរតកតេជោ ជាន់ទី១ បើកឲ្យដំណើរការបណ្តោះអាសន្នទាំងស្រុង

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ធ្នូនេះ​ បានសម្រេចដាក់ឱ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ទាំងស្រុងជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់លំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយការកកស្ទះនៅជុំវិញតំបន់នោះ ខណៈនៅផ្នែកមួយចំនួននៅខាងក្រោមស្ពានកំពុងដំណើរការសាងសង់យ៉ាងមមាញឹកនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ស្ពានអាកាសជាន់ទី១នេះ គឺមានរង្វង់មូលនៅចំ ចំណុចកណ្តាល ដោយប្រសព្វខ្វាត់ខ្វែងជា៤ទិស ភ្ជាប់គ្នាពីមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ ( 271 ) មហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងតំបន់ក្បាលថ្នល់ ទៅច្បារអំពៅជាដើម។

អ្នកដំណើរបានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សមិទ្ធផលថ្មីខាងលើនេះ ដោយស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័សមិនចំណាយពេលយូរ និងអាចបញ្ចៀសបានពីការកកស្ទះដែលតែងបានរំខាន និងប៉ះពាល់ដល់ពេលវេលាធ្វើដំណើររបស់ពលរដ្ឋ។

អ្នកដំណើរបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះការបន្តគិតគូរយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ពិសេសស្ពានអាកាសមរតកតេជោនេះតែម្ដង។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ និងរីកចំរើនជាបន្តបន្ទាប់។

គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសនេះ ទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយថវិការសាងសង់សរុប ជាង៣៦លានដុល្លារអាមេរិក៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៧ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៦ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម