ព័ត៌មានជាតិ
មន្ត្រីក្រសួងយុត្តិធម៌ ឱ្យអាជ្ញាធរខេត្តសៀមរាបផ្សព្វផ្សាយបានទូលាយពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តសៀមរាបជួយបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលទើបបង្កើតឡើងក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ។
បើតាមលោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គោលបំណងនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. ដែលជាយន្តការថ្នាក់ជាតិមួយ ធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយធ្វើយ៉ាងណាបង្ខិតនូវសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រុះសម្រួលដោះស្រាយវិវាទមួយ ដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉ូច សោភ័ណ បានបន្តថា អាជ្ញាធរជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។
ក្នុងន័យនេះ លោកអនុរដ្ឋលេខាធិការ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាបទាំងអស់ជួយផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលធ្វើឡើងក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិនេះ។
អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាខាងលើនេះដែរ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដោតលើវិធានការគន្លឹះជាអាទិភាពចំនួន៥ ដែលក្នុងនោះ ក៏មានការពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធយុទ្ធតិធម៌។
លោកអភិបាលរងខេត្ត បន្តថា ក្នុងចំណោមវិធានការគន្លឹះទាំង៥ ក៏បានប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការ សកម្មភាពជាក់ស្តែង សំដៅសម្រេចកិច្ចការអាទិភាពសំខាន់ចំនួន៣ ដែលក្នុងនោះ កិច្ចការអាទិភាពទី១ គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើមី្បជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ គឿន វេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍