Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ រដ្ឋនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគវិស័យ​កសិ-ឧស្សាហកម្ម នៅតំបន់ព្រំដែន

បានផុស

នៅ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន​ ជាពិសេស​ ការវិនិយោគលេីវិស័យ​កសិ-ឧស្សាហកម្ម​។  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ នៅចំពោះមុខលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូប​ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នៅក្នុងជំនួបសម្ដែងការគួរសម នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា​ ដែលបានចូលរួម​បរិច្ចាគថវិកាក្នុង​មូលនិធិកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន​ ដោយ​ផ្តោតលេី​ការកសាងផ្លូវក្រវាត់ព្រំដែន​ នាពេលកន្លងមក។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែន​នេះ​ គឺជាប្រវត្តិសាស្ត្រ​មួយ​ដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។

សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការពារ​បូរណភាព​ទឹកដី​ និង អធិបតេយ្យភាព​មិនឱ្យបាត់បង់​ សម្រាប់​កូន​ចៅគ្រប់ជំនាន់​ទៅថ្ងៃអនាគត និងបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សាហកម្ម​ ។ សម្ដេចបវរធិបតីបានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក​ ស្វែងរកឱកាស​ និង​លទ្ធភាពបណ្ដាក់ទុនឱ្យបាន​ច្រេីនបន្ថែមទៀតនៅតំបន់ទាំងនោះ។

ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា​ ជាមួយនឹងការប្តេជ្ញាចិត្ត​ ក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ឆ្នាំ​២០២៤ កម្ពុជានាំចេញអង្ករចំនួនជាង៦៥ម៉ឺនតោន រកចំណូលបានជិត៥រយលានដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទិន្នន័យ​សំខាន់​ៗ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​​​ Los Angeles ឈានដល់​ថ្ងៃទី​៤​នេះ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម១០ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ១២ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម