Connect with us

ព័ត៌មានជាតិ

បណ្ណសមធម៌ឬបណ្ណក្រីក្រ មិនត្រឹមតែឧបត្ថម្ភថវិកា និងសេវាព្យាបាលជំងឺ ផ្ដល់ទាំងអាហារូបករណ៍​សិក្សាថែមទៀតផង

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ អ្នកស្រី ស្រួន ស្រី បានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងថា អ្នកស្រីទទួលបានបណ្ណក្រ១ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយបណ្ណមួយនេះមិនត្រឹមតែបានឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ និងសម្រួលសេវាព្យាបាលជំងឺផ្សេងៗ ដល់ក្រុមគ្រួសារអ្នកស្រីប៉ុណ្ណោះទេ ជាពិសេសនៅពេលអ្នកស្រីមានផ្ទៃពោះ ទៅពិតិត្យសុខភាព និងក្រោយពេលសម្រាលកូន ក៏ទទួលបានថវិការឧបត្ថម្ភផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​បានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋជាច្រើនបានមកដាក់ពាក្យសម្ភាសន៍ស្នើសុំធ្វើបណ្ណសមធម៌ អ្នកខ្លះទៀតសុំបន្តសុពលភាពដែលផុតកំណត់ ហើយមាតាបិតា អាណាព្យាបាលសិស្សមួយចំនួន ក៏មកស្នើសុំបញ្ជូលសមាជិកគ្រួសារដែលទទួលបន្ទុកអាហារូបករណ៍ផងដែរ។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី

ដោយអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ រដ្ឋបាលសង្កាត់អូរឬស្សី បានផ្ដល់នូវបណ្ណសមធម៌ និងបណ្ណ័ហានិភ័យ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ទៅតាមស្ថានភាពគ្រួសារជាក់ស្ដែង។

លោកក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍នៃបណ្ណទាំង២នេះថា ទី១ ប្រជាពលរដ្ឋដែលមានបណ្ណនេះហើយ អាចទៅទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យរដ្ឋ ព្រមទាំងមន្ទីរពេទ្យឯកជននានាដែលជាប់កិច្ចព្រមព្រៀង។ ជាមួយគ្នានោះ មាតាបិតា អាណាព្យាបាលសិស្ស ក៏អាចយកទៅស្នើសុំអាហារូបករណ៍ សម្រាប់ការសិក្សាកូនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។

ចំពោះការស្នើសុំបណ្ណសមធម៌ ឬបណ្ណក្រីក្រ ប្រជាពលរដ្ឋ ត្រូវមានសំបុត្រកំណើត សៀវភៅគ្រួសារ ហើយត្រូវសម្ភាសន៍ជាមួយក្រុមការងាររដ្ឋបាលសង្កាត់អូរឬស្សី អំពីស្ថានភាពគ្រួសារជាក់ស្ដែងជាប់ ទើបអាចធ្វើបាន។ យ៉ាងណាមិញ ចៅសង្កាត់អូរឬស្សី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបណ្ណផុតសុពលភាព អាចមកស្នើសុំបន្តបាននៅសង្កាត់​អូរឬស្សី ក្រុងក្រចេះ នៅរាល់ម៉ោងធ្វើការ៕

អត្ថបទ ប្រុញវិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម