ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា គ្រោងដាក់បង្ហាញម្ហូបខ្មែរក្នុងប្រទេសជប៉ុន នាខែកុម្ភៈ ឆ្នាំក្រោយ
ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន គ្រោងសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំការតាំងបង្ហាញម្ហូបអាហារខ្មែរ និងផលិតផលខ្មែរ (Cambodia Foods Show) នៅក្នុងប្រទេសជប៉ុន នាដើមឆ្នាំក្រោយ។
ដំណឹងនេះ ត្រូវបានបង្ហើបឱ្យដឹងក្នុងជំនួបរវាងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក ទុយ រី ជាមួយតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការត្រៀមលក្ខណៈក្នុងការរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅស្ថានទូតកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។
បើតាមស្ថានទូតកម្ពុជាប្រចាំនៅក្នុងទីក្រុងតូក្យូ គោលបំណងនៃតាំងបង្ហាញនេះ គឺដើម្បីផ្សព្វផ្សាយអំពីម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរ ក្នុងទិសដៅជំរុញការទូតម្ហូបអាហារ និងជំរុញសកម្មភាពនាំចេញនាំចូលផលិតផលខ្មែរ ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។
កម្មវិធីតាំងបង្ហាញនេះ នឹងមានរៀបចំការសម្ដែងចម្អិនម្ហូបអាហារដោយចុងភៅខ្មែរមកពីប្រទេសកម្ពុជា ការសម្ដែងរបាំសិល្បៈ ការតាំងបង្ហាញផលិតផលខ្មែរ ការធ្វើបទបង្ហាញអំពីម្ហូបអាហារ និងសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសកម្មវិធី Food Tasting & Networking ដែលជាវេទិកាដ៏សំខាន់មួយ ក្នុងការបង្កើតឱ្យមានទំនាក់ទំនងធុរកិច្ចរវាងបណ្តាក្រុមហ៊ុនអ្នកចូលរួម និងភ្នាក់ងារទេសចរណ៍ជប៉ុន ក៏ដូចជាឱកាសក្នុងការជំរុញអ្នកវិនិយោគជប៉ុន និងទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា ឱ្យកាន់តែកើនឡើងថែមទៀត៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍