ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ត្រូវបានគេរំលោភនៅកណ្តាលក្រុង Brighton ប្រទេសអង់គ្លេស
ហេតុការណ៍ដ៏កម្របានកើតឡើងនៅប្រទេសអង់គ្លេស គឺមានបុរសអាយុ១៩ឆ្នាំម្នាក់ត្រូវបានបុរស២នាក់ចាប់រំលោភនៅកណ្តាលទីក្រុង Brighton។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី២៥ខែធ្នូនេះ។
ប៉ូលិសបានឲ្យដឹងថា បុរសនោះត្រូវបានបុរសមិនស្គាល់មុខពីរនាក់បានចូលទៅចាប់នៅជិតភោជនីយដ្ឋាន Harry Ramsden ក្នុងតំបន់ Old Steine នៅម៉ោងប្រហែល០៣:៣០ រសៀលកាលពីថ្ងៃសៅរ៍។ គាត់ត្រូវបាននាំទៅ Steine Lane ដោយបុរសទាំងពីរនោះ ហើយបន្ទាប់មកបានធ្វើសកម្មភាពចាប់រំលោភតែម្តង។
ប៉ូលិស បានពណ៌នាថាវាជា«ឧប្បត្តិហេតុដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។ ប៉ូលិសក៏បានបញ្ចេញរូបភាពរបស់បុរសពីរនាក់នោះ និងបានបន្តអំពាវនាវស្វែងរកព័ត៌មានបន្ថែមទៀតពីជនទាំងពីរនាក់នោះ និងក៏កំពុងជួយជនរងគ្រោះ។ ចំណែកព័ត៌មានលម្អិតបន្ថែមអំពីហេតុការណ៍នេះមិនត្រូវបានបញ្ចេញនៅឡើយទេ និងកំពុងស្ថិតក្រោមការស៉ើបអង្គេតរបស់ប៉ូលិស។
គួរបញ្ជាក់ថា Steine Lane គឺជាតំបន់មួយដែលតែងតែមានមនុស្សដើរទាំងពេលថ្ងៃ និងពេលយប់ ដោយសារវាជាផ្លូវកាត់ដ៏ពេញនិយមដែលតភ្ជាប់ពី East Street ទៅ Old Steine ហើយប៉ូលិសថា មានមនុស្សមួយចំនួននៅក្នុងតំបន់ជុំវិញនោះ ពេលដែលមានហេតុការណ៍នេះកើតឡើង ហើយថាវាគឺជាហេតុការណ៍ដ៏កម្រមួយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់