Connect with us

ព័ត៌មានអន្ដរជាតិ

​តើ​​​​​​ លោក Han Duck-soo ប្រធានាធិបតីស្តីទី​​កូរ៉េខាងត្បូងត្រូវធ្លាក់​ដោយ​សំឡេង​១៥១ឬ​២០០?​

បានផុស

នៅ

​​សភា​​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ បាន​​ចាប់​ផ្តើម​​​ពិភាក្សា​​ដើម្បី​​បោះឆ្នោត​ទម្លាក់ នាយករដ្ឋមន្ត្រី​ និង​ជា​​​ប្រធានាធិបតី​ស្តីទី លោក Han Duck-soo​ ដែល​មិន​​​​ចេញ​ក្រឹត្យ​​​​ដើម្បី​​ប្រកាស​​​​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​​ការ​បង្កើត​​ក្រុម​ស៊ើប​អង្កេត​ពិសេស​​ ដែល​នឹង​ពិនិត្យ​​ករណី​​ ប្រធានាធិបតី Yoon Suk Yeol និង​ភរិយា​​​របស់​​​​ប្រធានាធិបតី​។

​ប្រធានតំណាង​រាស្រ្ត​នៃ​គណបក្ស​កាន់​អំណាច លោក Kweon Seong-dong (ឆ្វេង) និង​​ ប្រធានគណបក្ស​ប្រជាធិតេយ្យ​ Lee Jae-Myung ក្នុង​កិច្ច​ប្រជុំ​សភា​។ Yonhap
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបី​​គណបក្ស​ប្រឆាំង​​មានបំណង​ធ្វើបែបនេះ​ក្តី ប៉ុន្តែ​​ភាព​ចម្រូង​ចម្រាស​​​លើ​តួនាទី​របស់ លោក Han Duck-soo នៅ​បន្ត​ចោទ​ជា​​ភាពមិនចុះ​សម្រុង​គ្នា​រវាង​គណបក្ស​​​អំណាច​ប្រជាជន (PPP) ដែល​ជា​បក្ស​កាន់​អំណាច​​របស់​លោក Yoon Suk Yeol និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​​​និង​គ្រប់​គ្រង​​សំឡេង​ភាគច្រើន​នៅ​ក្នុងរដ្ឋសភា​។

​​គណបក្ស​ប្រជាធិបតេយ្យ​ធំ​ជា​ងគេ​នៅក្នុងរដ្ឋសភា​ បាន​អះអាង​ថា ​ខ្លួន​អាច​​​​​​​បោះឆ្នោត​ទម្លាក់លោក Han Duck-soo ​​​ប្រធានាធិបតីស្តីទី​ត្រឹមតែ​សំឡេង​១៥១​ប៉ុណ្ណោះ​នៅ​ក្នុងរដ្ឋសភា​​ក្នុង​ចំណោម​សមាជិក​សភា​​៣០០​សំឡេង។ បច្ចុប្បន្ន​នេះ គណបក្ស​ប្រឆាំង​ធំ​បំផុត​ក្នុង​ប្រទេសកូរ៉េ​ខា​ងត្បូង​មាន​សមាជិក​សភា​រហូត​ដល់​ទៅ​១៧០​ ដែលគ្រប់​គ្រាន់​​សម្រាប់​ការ​បោះឆ្នោតទម្លាក់​​ប្រធានាធិបតីស្តីទី​ ដែល​កាន់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​។​ ប៉ុន្តែ​បើ​បូក​រួម​ជាមួយ​សម្ព័ន្ធ​នៃ​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត បក្ស​ប្រឆាំង​ទាំងមូល​មានសំឡេង​រហូតដល់​ទៅ​១៩២​សំឡេង​។​

ប៉ុន្តែ​​គណបក្ស​​កាន់​អំណាច​​បាន​អះអាងផ្ទុយថា ​​សមាជិក​សភា​​​យ៉ាងតិច​​២០០​​ទើប​អាច​អនុម័ត​​​ទម្លាក់​​​ប្រធានាធិបតីស្តីទី Han Duck-soo។ លោក ​Han Duck-soo ស្ថិតនៅ​​​ក្នុង​ភាព​ប្រទាញ​ប្រទង់​នៅឡើយ​ ចំពោះ​តួនាទី​របស់​លោក​ថាតើ​​អាច​​តែងតាំង​ចៅ​ក្រម​៣​រូប​បន្ថែម​នៅ​​តុលាការ​ធម្មនុញ្ញ ឬ​ក៏​មិន​អាច​ ដោយសារ​តែ​​គណបក្ស​កាន់​អំណាច​ថា​ មិន​អាចទេ ដោយសារ​ប្រធានាធិបតី​នៅក្នុងអំណាច​នៅ​មានវត្តមាននៅឡើយ ខណៈ​ការ​តែងតាំង​រហូត​ដល់​កៅអី​​ប្រធានាធិបតី​ទំនេរ​។

​ក្នុងករណី​ដែល​​​ លោក Han Duck-soo ស្ថិតក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី នោះ​​កា​របោះឆ្នោត​ទម្លាក់​គឺ​ត្រូវ​ការ​សំឡេង​ត្រឹមតែ​​១៥១ប៉ុណ្ណោះដែល​ជា​សំឡេង​ច្រើន​ដាច់ខាត ​ក្នុងចំណោម​សមាជិកសភា​៣០០សំឡេង​។​ ចំណែក​ការ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​​​ គឺ​ត្រូវ​ការ​សំឡេង​២ភាគ៣ គឺ​ចំនួន​២០០​ក្នុង​​ចំណោម​សមាជិកសភា​សរុប​​៣០០។

​សារ​ព័ត៌មាន Korea Herald បាន​ស្រង់​ខ្លឹមសារនៃ​​​មាត្រា​ ៦៥នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​មាន​ចែងថា ការ​បោះឆ្នោតទម្លាក់​​មន្ត្រី​សាធារណៈ​ជាន់ខ្ពស់ ដូច​ជា​ នាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ចៅក្រម​តុលាការ  ឬ​ក៏​​​សមាជិក​​គណៈរដ្ឋមន្ត្រី ត្រូវ​ការ​សំឡេង​ភាគច្រើន​​នៃ​សមាជិករដ្ឋសភា​ដើម្បី​អនុម័ត​។

ប៉ុន្តែ​​ ប្រធានាធិបតី​​ជាករណី​ដោយឡែក គឺ​ការ​បោះឆ្នោត​ទម្លាក់​​ប្រធានាធិបតី​ត្រូវ​​​ការ​យ៉ាងហោច​ណាស់២ភាគ៣​នៃ​សំឡេង​សមាជិក​សភា​​សរុប​​៕

​ដោយ រ៉ាន់ រើយ​

លោក Han Duck-soo ជា​នាយករដ្ឋមន្ត្រី និង​ជា​​ប្រធានាធិបតីស្តីទី​​​នៃ​ប្រទេសកូរ៉េខាងត្បូង​​។ Korea Herald
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍៥៧ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍៥៧ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម