Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្មរថយន្តជាសកលរបស់ Toyota បន្ត​ធ្លាក់ចុះ ១០ ខែជាប់​ៗគ្នា ទោះ​ការ​លក់កើន​ឡើង

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានឱ្យដឹង​នៅ​ថ្ងៃពុធនេះ​ថា ការផលិតរថយន្តជាសកលរបស់ក្រុមហ៊ុនបាន​បន្ត​ធ្លាក់ចុះនៅ​ខែវិច្ឆិកា ដែលជា​ការ​ធ្លាក់ចុះ​នៅខែ​ទី១០​​ជាប់​ៗគ្នា​ ទោះបីជាការលក់នៅទូទាំងពិភពលោក​បាន​កើន​ឡើង​​​ដោយសារ​តែតម្រូវការ​រឹង​មាំនៅសហរដ្ឋ​អាមេរិក​ និងចិន​ ក៏ដោយ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Toyota បានផលិតរថយន្តចំនួន ៨៦៩ ២៣០ គ្រឿង​នៅទូទាំង​ពិភពលោក​នៅខែ​វិច្ឆិកា​ ដោយ​ធ្លាក់ចុះ​ ៦,២ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​ និង​ធំ​ជាង​ការ​ធ្លាក់ចុះ​ ០,៨ ភាគរយ​ កាល​ពីខែតុលា​។ ​

ផលិត​កម្ម​នៅទីផ្សារសំខាន់​ៗ​ ដូចជា​សហរដ្ឋ​អាមេរិក​ ចិន​ និង​ជប៉ុន សុទ្ធ​តែ​បាន​ធ្លាក់ គ្រាន់តែថា​ ការ​ធ្លាក់ចុះ​នៅចិន​ហាក់បាន​ស្រាកស្រាន្ត​ខ្លាំង​ ធៀប​នឹង​ខែ​តុលា។

ផ្ទុយទៅវិញ​ ការ​លក់​កើន​ឡើង​នៅខែវិច្ឆិកា ដែល​ជា​កំណើន​២ខែ​ជាប់​ៗ​គ្នា​។ ​Toyota បាន​កត់ត្រា​ពី​កំណើន​នៃការ​លក់ ១,៧ ភាគរយ​ ឬសរុប​ប្រមាណ​ ៩២០ ៥៦៩ គ្រឿង​ នៅខែវិច្ឆិកា​។ ​

​ប៉ុន្តែ​ ចន្លោះ​ពីខែមករាដល់ខែវិច្ឆិកា ផលិតកម្ម​រថយន្តសកលរបស់ ​Toyota មានការថយចុះ ៥,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ត្រឹម​ចំនួនប្រហែលសរុប​ ៨​,៧៥ លាន​គ្រឿង ខណៈ​ការ​លក់​ក្នុងរយៈពេល​ដូចគ្នា បាន​ធ្លាក់ចុះ ១,២ ភាគរយ​។ ​

គួរ​គូស​បញ្ជាក់​ថា​ ការ​ធ្លាក់ចុះ​នៃ​ផលិតកម្មរថយន្ត​របស់​ ​Toyota កើត​ឡើង​ចំពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​ពី​ក្រុមហ៊ុនផលិតរថយន្ត​ផ្សេង​ៗ​ ជា​ពិសេស​លើ​វិស័យ​រថយន្តអគ្គិសនី​របស់​ក្រុមហ៊ុនចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥៦ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៤ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម