ព័ត៌មានជាតិ
បទល្មើសក្មេងទំនើង៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថា មានកត្តាគួបផ្សំច្រើន រួមទាំង «ទំនាស់ស្នេហា»
ហេតុនាំឱ្យមានបទល្មើសក្នុងចង្កោមក្រុមក្មេងទំនើងកើតមានឡើង រហូតឈានដល់ការប្រើអំពើហិង្សានោះ គឺដោយសារកត្តាគួបផ្សំច្រើន ជាអាទិ៍ គំនុំគុំកួន និងទំនាស់ស្នេហា។ នេះជាការកត់សម្គាល់របស់រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ជិន ម៉ាលីន បានលើកឡើងថា «ករណីក្មេងទំនើង បើពិនិត្យលើទំនាក់ទំនងហេតុឱ្យមានបទល្មើស គឺភាគច្រើនពាក់ព័ន្ធនឹងការសេពគប់មិត្តខុស ការដើរលេងផឹកស៊ីពេលយប់ គំនុំគុំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀន ជាដើម»។ បើតាមការបញ្ជាក់ឱ្យដឹងបន្ថែមពីលោក ជិន ម៉ាលីន ភាគច្រើនបទល្មើសក្មេងទំនើង ក៏ត្រូវបានស្ថាប័នអយ្យការ និងតុលាការ ចោទប្រកាន់ និងផ្ដន្ទាទោសពីបទ ធ្វើឱ្យខូចខាតដោយចេតនា ហិង្សាដោយចេតនា និងពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជាអាទិ៍។
តែជារួម ក្រោយបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធករណីក្មេងទំនើងនេះ គឺមានការថយចុះ បើធៀបនឹងសំណុំរឿងក្នុងខែដំបូងនៃការចាប់ផ្ដើមអនុវត្តបទបញ្ជា គឺមានចំនួន៦២៦សំណុំរឿង ហើយខែចុងក្រោយ មកដល់ពេលនេះមានតែ ៣៤២សំណុំរឿងប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ហើយលោក បញ្ជាក់បន្ថែមថា សំណុំរឿងក្មេងទំនើង ដែលទទួលបានទូទាំងប្រទេស គិតមកដល់ពេលនេះ គឺមានចំនួន ២១១៥សំណុំរឿង និងបានឃុំខ្លួនជនដៃដល់សរុប ២៨៤៩នាក់។
ក៏ប៉ុន្តែ ពេលថ្មីៗនេះ ករណីក្រុមក្មេងទំនើង ហាក់កក្រើកឡើងវិញ ជាក់ស្ដែងនៅខេត្តតាកែវ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ មានករណីហិង្សាដ៏សាហាវមួយបានកើតឡើងនៅស្រុកបាទី ដែលបង្កដោយក្រុមក្មេងទំនើងមួយយកកាំបិតកាប់ទៅលើក្រុមយុវជនចំនួនពីរនាក់ បង្កឱ្យរបួសធ្ងន់ស្រាល។ ក្នុងន័យនេះ វិធានការក្ដៅចំពោះក្រុមក្មេងទំនើងនេះ នឹងនៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង ដើម្បីធានាការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ពិសេសភាពសុខសាន្តរបស់ប្រជាជន។
គួររម្លឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅអភិបាលរាជធានីខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ។
សម្ដេចធិបតី ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ជាថ្មីម្ដងទៀត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្មេងទំនើងទាំងអស់ ដែលមិនទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឱ្យប្រញាប់កែខ្លួនល្អឡើងវិញ ព្រោះថា សម្ដេច បានបញ្ជាទៅគ្រប់ខេត្តរាជធានីទាំងអស់ «ក្មេងទំនើងចេញមកត្រូវតែបង្ក្រាប»៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៣ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ