Connect with us

ព័ត៌មានអន្ដរជាតិ

​លោក Yoon ប្រឈម​ដី​កាចាប់ខ្លួន​​ ក្រោយ​ខក​ខាន​​​បង្ហាញខ្លួន​តាមដី​ការ​កោះពីរលើក

បានផុស

នៅ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​ Yoon Suk Yeol ​​ប្រឈម​ដី​កាចាប់​ខ្លួន​​​បន្ទាប់​ពី​​​ការ​ខកខាន​​ទៅឆ្លើយ​បំភ្លឺ​​តាមដី​កាកោះ​ចំនួន​២​​​លើករួច​មក​ ជុំវិញ​ការ​ចោទ​ប្រកាន់​​​អំពី​ការ​បះបោរ ដែល​លោក​​បាន​ប្រកាស​​​ច្បាប់​អាជ្ញាសឹកកាល​ថ្ងៃទី​៣ខែ​ធ្នូ និង​ត្រូវ​សភា​ជា​​បោះឆ្នោត​ជំទាស់​​​ក្នុង​រយៈពេលប៉ុន្មាន​ម៉ោង​ក្រោយមក។

ប្រធានាធិបតី​កូរ៉េខាងត្បូង​ Yoon Suk Yeol ដែលសភា​បោះឆ្នោតព្យួរ​អំណាច​​​កាល​ថ្ងៃទី​១៤ខែធ្នូ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដីកាកោះ​​លើក​ទី២​​ដែលចេញ​ដោយ​ក្រុម​ស៊ើប​អង្កេត​​​ បាន​​ហៅ​លោក Yoon Suk Yeol ​​​ឲ្យ​ចូល​​ទៅ​ឆ្លើយ​សំណួរ​​​នៅថ្ងៃទី​២៥ខែ​ធ្នូនេះ បន្ទាប់​ពី​​ការ​ខក​ខាន​ឆ្លើយ​កាលថ្ងៃ​ទី​​១៨ខែ​ធ្នូ​ ជុំវិញ​ការ​ចោទ​​ប្រកាន់​​អំពី​ការ​បះបោរ​​​ក្រោម​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​ដែល​លោក​បាន​ដាក់​ចេញ​ បង្ក​ការ​ចលាចល​ទូទាំង​ប្រទេសកូរ៉េ​ជាពិសេសក្នុង​ទីក្រុង​សេអ៊ូល​កាល​ថ្ងៃទី​៣ខែ​ធ្នូរ​។​

សេចក្តីរាយការណ៍​របស់​​សារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ Korea Herald ​បា​នឲ្យ​ដឹង​ថា ការិយាល័យស៊ើប​អង្កេត​​​នឹង​រងចាំ​​​​ប្រធានាធិបតី Yoon រយៈពេល​១ថ្ងៃទៀត រហូត​ដល់​ថ្ងៃ​ទី​​២៦ខែ​ធ្នូ មុន​ការ​សម្រេចថាតើ​​​​ត្រូវ​​​រង់ចាំ​ការ​សួរចម្លើយ​បន្ត​ទៀត ឬ​ក៏​ស្នើ​​​ដី​កា​​ចាប់​ខ្លួន​តែម្តង​។​

​សេចក្តី​រាយការណ៍​​ដដែល​បាន​លើក​ឡើង​ថា ​​​លោក Seok Dong-hyeon មេធាវី​របស់​លោក​​ ​​Yoon ​បាន​និយាយ​ថា​​នៅថ្ងៃទី​២៤​ខែធ្នូថា ​អាទិភាព​​របស់​កូនក្តី​របបស់​លោក​​​​​គឺ​ដំណើរ​ការ​​តុលាការ​ធម្មនុញ្ញ​លើ​ការ​ទម្លាក់​លោក​ពីអំណាច។

កាលថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ ចៅក្រម​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​កូរ៉េ​​​ខាងត្បូង​​​ទាំង​៦​រូប​​ដែលស្ថិតនៅ​ក្នុង​តូនាទី​​ បា​ន​បើក​កិច្ច​ប្រជុំ​ជាលើក​ដំបូង​​ដើម្បី​ពិនិត្យ​មើល​​សំណុំរឿង​ដក​អំណាច​​ប្រធានាធិបតី លោក​ Yoon Suk Yeol ដែល​បាន​ប្រកាស​ច្បាប់អាជ្ញាសឹក។ ​

តុលាការ​ធម្មនុញ្ញ​​របស់​កូរ៉េខាងត្បូង​​នាពេល​នេះ​​​​កំពុង​ប្រឈមការ​ខ្វះសមាសភាព​​​ចៅក្រមរហូត​ដល់​៣​រូប ដើម្បី​ធ្វើ​ឲ្យ​​ក្រុមប្រឹក្សា​​ជំនុំ​ជម្រះ​ពេញលក្ខណៈ​ចំនួន​​៩រូប  ហើយ ការ​សម្រេច​សេចក្តី​​បាន​ការ​ដើម្បី​ដក​ហូតដំណែង​ប្រធានាធិបតី Yoon Suk Yeol គឺ​ត្រូវ​ការ​សំឡេង​២ភាគ៣ ឬ​​៦​សំឡេង​​ក្នុង​ចំណោម​ចៅក្រម​៩រូប​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម