នយោបាយ
ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ
ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានហៅទណ្ឌិត សម រង្ស៊ី ថាជាអ្នកនយោបាយប្រើគំនុំសងសឹកផ្ទាល់ខ្លួនធ្វើជាដើមទុននយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីបម្រើមហិច្ឆតាចរិតនយោបាយរបស់ខ្លួនក្នុងការដុតកំហឹង ញុះញង់ ឆ្គិះឆ្គៀល ចាក់រុកឱ្យខ្មែរស្អប់ខ្មែរ និងចង់ឱ្យខ្មែរចេះលាបពណ៌គ្នាទៅវិញទៅមក។
លោក គុជ លី បានថ្លែងថា «ប្រវត្តិ សម រង្ស៊ី ធ្វើនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចននៅអំឡុងឆ្នាំ១៩៩៤ តែក្រោយគណបក្សបានដេញចេញពីបក្ស ដោយសារតែគាត់មានគំនិតជ្រុលនិយម ហើយគាត់បានទៅបង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សជាតិខ្មែររហូតមកដល់បាត់បង់បក្ស រលំរលាយបក្សអស់ គឺដោយសារតែគាត់មានគំនិតជ្រុលនិយម គំនិតសងសឹកនិយម ដោយសារឪពុកគាត់ធ្លាប់ក្បត់ជាតិ ខ្លួនឯងមានឈាមជ័រដែលមាននាមត្រកូលក្បត់ជាតិតពូជតែម្ដង»។
លោកបានហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយដែលប្រើគំនុំសងសឹកជាខ្សែបន្ទាត់កំណត់ទិសដៅនយោបាយរបស់ខ្លួន។ ក្រោយពីការចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីផ្ទាល់ខ្លួន គឺដើម្បីសងសឹកចំពោះហ្វ៊ុនស៊ិនប៉ិច បន្ទាប់មកបានធ្វើឱ្យគណបក្សរាជានិយមមួយនេះស្ទើតែរលាយទាំងស្រុង។
លោកបន្ថែមថា ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី សុខចិត្តឱ្យសម្ដេចតេជោ ហ៊ុន សែន ខ្ចីដៃប្រើតាមចិត្ត គឺដើម្បីឱ្យតែបានបំផ្លាញគណបក្សរាជានិយមចោល។ ការបំផ្លាញបក្សរាជនិយមមួយនេះ វាមិនមែនត្រឹមតែជាគុំនុំសងសឹកជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការស្រាយគំនុំរបស់ឪពុកខ្លួនដែលត្រូវបានសម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។
គណបក្សខ្មែរតែមួយបានមើលឃើញថា កន្លងមកក្រុមជ្រុលនិយមទាំងនេះបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ និងចលាចលដល់ប្រជាពលរដ្ឋ។
លោក គុជ លី ថ្លែងថា ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។
ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ លោកបានចាត់ទុកថា គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបាតយ្យសេរីពហុបក្ស។
ភ័ស្តុតាងទាំងអស់នេះ សុទ្ធតែជារឿងអកុសលណាស់ សម្រាប់ប្រទេសកម្ពុជាដែលមានអ្នកនយោបាយដូចជា សម រង្ស៊ីនេះ ពីព្រោះគាត់ធ្វើឱ្យខ្មែរបាត់បង់ពេលវេលាយ៉ាងច្រើនតាមរយៈការបង្កព្យុះភ្លៀងរបស់អ្នកនយោបាយដែលជា «ជនបម្រើបរទេស» រូបនេះ។ ដូច្នេះដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និងបង្កើនជីវភាពគ្រួសារឱ្យបានរុងរឿង ដល់ពេលហើយដែលខ្មែរត្រូវនាំគ្នាកម្ចាត់ជនចង្រៃប្រភេទនេះកុំឱ្យមានឱកាសធ្វើព្យុះភ្លៀងតទៅទៀត។
ក្នុងន័យនេះ លោកបានស្នើឱ្យរាជរដ្ឋាភិបាលត្រូវតែបង្កើតឱ្យមានច្បាប់ភេរវកម្មឱ្យបានឆាប់ ដើម្បីការពារសន្ដិភាព ស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព គោរពឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ពលរដ្ឋខ្មែរ ត្រូវតែឈរយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹង «បុគ្គលបរទេសនិយម»ទាំងនេះឱ្យវិនាសចេញពីឆាកនយោបាយកម្ពុជាក្នុងការថែរក្សាកាពារសុខសន្តិភាព និងភាពថ្គុងថ្កើងរុងរឿងរបស់ជាតិ និងប្រជាជនខ្មែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១១ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ