Connect with us

ព័ត៌មានអន្ដរជាតិ

២ចំណុចគួរឲ្យសង្ស័យ អំពីមូលហេតុនៃការធ្លាក់យន្តហោះនៅកាហ្សាក់ស្ថាន ស្លាប់មនុស្ស៣៨នាក់

បានផុស

នៅ

ហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសកាហ្សាក់ស្ថាន ចំថ្ងៃបុណ្យណូអែល បានធ្វើឲ្យពិភពលោករន្ធត់ចិត្តយ៉ាងខ្លាំង ដោយមានមនុស្សចំនួន៣៨នាក់ត្រូវបាត់បង់ជីវិត ប៉ុន្តែក៏នៅមានអ្នកនៅរស់ដែរ ខណៈពេលនេះកំពុងមានការសង្ស័យលើមូលហេតុចំនួន២ ទាក់ទងការធ្លាក់នេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម BBC នៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤, យន្តហោះប្រភេទ Embraer E190AR បានជួបហេតុការណ៍អាក្រក់ ពេលកំពុងធ្វើដំណើរចេញពីទីក្រុង Baku នៃប្រទេសអាស៊ែរបៃហ្សង់ ទៅកាន់ទីក្រុង Grozny នៃសាធារណរដ្ឋ Chechnya របស់រុស្ស៊ី ដោយផ្ទុកមនុស្សចំនួន៦៧នាក់ ក្នុងនោះមានអ្នកដំណើរ ៦២នាក់ និងអាកាសយានិក៥នាក់។

ក្រុមហ៊ុនអាកាសចរណ៍អាស៊ែរបៃហ្សង់អ៊ែរឡាញ និយាយថា ដំបូងឡើយយន្តហោះនេះជួបបញ្ហា ដូច្នេះត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន ជាប់ព្រំដែនរុស្ស៊ី។

(រូបថត៖ E2W)

តាមសេចក្តីរាយការណ៍មិនច្បាស់ការណ៍ពីសារព័ត៌មានរុស្ស៊ី, យន្តហោះនេះ ទំនងជាហោះទៅបុកជាមួយហ្វូងសត្វស្លាប ធ្វើឲ្យឆេះម៉ាស៊ីននៅលើអាកាស រួចក៏ធ្លាក់នៅឆ្នេរសមុទ្រ កាព្យែន តែម្តង។

ទោះបីជាយ៉ាងណាក៍ដោយ នៅកន្លែងកើតហេតុគេឃើញថា តួយន្តហោះមានធ្លុះដូចជាស្នាមគ្រាប់កាំភ្លើង ទើបធ្វើឲ្យសារព័ត៌មានធំៗនៅលើពិភពលោក ទាញការសន្និដ្ឋានថា មូលហេតុគួរឲ្យសង្ស័យមួយទៀតនោះគឺ យន្តហោះនេះត្រូវគេបាញ់។

(រូបថត៖ E2W)

ជុំវិញការសង្ស័យនេះដែរ សារព័ត៌មាន Daily Mail ផ្សាយថា ខែលការពារដែនអាកាសរុស្ស៊ី អាចច្រឡំថា ជើងហោះហើរ J2-8243 គឺជាយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ហើយណាមួយអាកាសយានដ្ឋាន Grozny ដែលជាកន្លែងយន្តហោះព្យាយាមចុះចតបន្ទាន់គឺតែងតែរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នាពេលថ្មីនេះ។

យ៉ាងណា ពេលនេះប្រអប់ខ្មៅរបស់យន្តហោះ ត្រូវគេរកឃើញហើយ រួចនឹងយកទៅពិនិត្យ ខណៈមន្ត្រីកាហ្សាក់ស្ថាន ចាប់ផ្តើមបើកការស៊ើបអង្កេតរកមូលហេតុពិតហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន ចំថ្ងៃបុណ្យណូអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម