ជីវិតកម្សាន្ដ
រូបភាព តួអ៊ូខុង កាលនៅកម្លោះ ទឹកមុខសង្ហាខ្លាំង ឆាបបេះដូងស្រីៗជំនាន់នោះ
ទស្សនិកជនប្រាកដជានៅចងចាំច្បាស់នៅខ្សែភាពយន្តចិនបុរាណក្រោមចំណងជើងថា «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ដែលមានតារាសម្ដែងនិងចម្រៀងប្រុសលោក Dicky Cheung ដើរតួជា ស៊ុន អ៊ូខុង។ ទោះបីជាពេលនេះលោកមានអាយុ ៥៩ឆ្នាំក៏ដោយ ក៏រូបភាពរបស់តារាប្រុសនៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រទូទាំងអាស៊ី។
នៅក្នុងសម័យដែលលោកសម្តែងជាតួស៊ុន អ៊ូខុង ភាពសង្ហារបស់គាត់អាចនិយាយបានថានៅតែដកជាប់ក្នុងចិត្តហ្វេនៗស្រីកាលពីសម័យឆ្នាំ៩០ជាង រហូតមានមនុស្សជាច្រើនសរសើរថាជា តារាហុងកុងសង្ហាហួសពីកាស្មាន។ ជាមួយនឹងមុខមាត់ស្អាត និងធម្មជាតិ សង្ហាដូចចេញពីគំនូរ ឬតុក្កតា ភ្នែកទាំងពីរគឺមុតស្រួច ច្រមុះមានរូបរាងវែងនិងលេចធ្លោ និងស្នាមញញឹមដ៏មានមន្តស្នេហ៍ អ្នកទស្សនាជាច្រើនសុទ្ធតែនិយាយដូចៗគ្នាថា បើមិនសរសើរលោកគឺំិនបានដោយសារតែទឹកមុខនិងរូបរាងនេះហើយដែលធ្វើឲ្យម្នាក់ៗនិយមតាមដាននិងចូលចិត្តតួហុងកុង។
មិនតែប៉ុណ្ណោះ អ្នកទស្សនារឿងភាគបុរាណចិន សុទ្ធតែលាន់មាត់បន្ថែមទៀតថា មិនថាពេលវេលាកន្លងផុតទៅប៉ុន្មានឆ្នាំទេ «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» នៅតែជារឿងព្រេងនិទានលេខមួយក្នុងដួងចិត្តអ្នកគាំទ្រដោយគ្មានកំណែណាមួយដែលអាចលុបបំបាត់វាបានឡើយ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
តារាប៉ុន្មានដួង ត្រូវគេចាត់ថ្នាក់ថាសម្ដែងអន់បំផុត ក្នុងវិស័យភាពយន្តចិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ