សន្តិសុខសង្គម
អាជ្ញាធរខណ្ឌចំការមន បន្តទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នា ក្នុងបរិវេណកោះពេជ្រ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វើការចុះល្បាតក្នុងបរិវេណកោះពេជ្រ ដើម្បីទប់ស្កាត់ការប្រមូលផ្ដុំគ្នា ជៀសវាងបង្កជាជម្លោះដេញកាប់ចាក់គ្នាបណ្ដាលឲ្យមានភាគីម្ខាងរងរបួស ឬ បាត់បង់អាយុជីវិត។
ដោយអនុវត្តតាមបទបញ្ជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ ខណ្ឌ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះក្រុមក្មេងទំនើងនៅតាមទីសាធារណៈតែងបង្កបញ្ហាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ម្សិលមិញនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះធ្វើការល្បាតក្នុងបរិវេណកោះពេជ្រ ដោយត្រួតពិនិត្យមើលក្រុមក្មេងទំនើងដែលតែងអង្គុយប្រមូលផ្ដុំគ្នា។
រង្វង់ប្រតិបត្តិការខាងលើកម្លាំងអាជ្ញាធរបានធ្វើការត្រួតពិនិត្យ និងណែនាំអប់រំក្រុមក្មេងទំនើងទាំងនោះ រួចឲ្យត្រឡប់ទៅផ្ទះវិញ។ ប្រសិនបើធ្វើការត្រួតពិនិត្យឃើញដាវ ឬក៏វត្ថុផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ កម្លាំងសមត្ថកិច្ច នឹងនាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។
គួរបញ្ជាក់ថា ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ ត្រូវតែបន្តបង្ក្រាបឲ្យខ្លាំងក្លា ធ្វើយ៉ាងណាឲ្យភូមិ-សង្កាត់ មានសុវត្ថិភាព បង្កភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ