Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​វ៉ាដាច់បង់ក្លាដែស ក្លាយជា​ប្រទេស​នាំចេញសម្លៀកបំពាក់ធំបំផុតទី២ របស់​ពិភព​លោក

បានផុស

នៅ

អ្នកនាំពាក្យក្រុមហ៊ុន​វាយនភណ្ឌជាតិវៀតណាម (Vinatex) លោក Hoang Manh Cam ​បាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា វៀតណាមបានវ៉ាដាច់បង់ក្លាដែស ក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌធំជាងគេបំផុត​ទី២​របស់ពិភពលោក ដោយឈរ​នៅតែ​ក្រោយ​ពី​ចិន​ប៉ុណ្ណោះ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VOV។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Cam បាននិយាយថា ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាម ​បាន​ទទួល​ការបញ្ជាទិញយ៉ាងច្រើន ពេល​អ្នក​ទិញ​ងាក​ចេញ​ពី​បង់ក្លេដែស​ដែលជួបនឹង​វិបត្តិនយោបាយធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ ២០២៤ នេះ​ ​ដោយ​កើប​បាន​ចំណូល​ប្រមាណ​ ៤៤ ប៊ីលា​នដុល្លារ​អាមេរិក​ ស្មើនឹង​កំណើន​ ១១ ភាគរយ​។ ​

មន្រ្តីដដែល​បន្តថា​ វៀតណាម​កំពុង​មាន​អត្រា​កំណើន​នាំ​ចេញ​ល្អ​បំផុត​នៅលើ​ពិភពលោក​ ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភណ្ឌ​ធំៗទាំង​អស់​។

លោក Cam បានដកស្រង់ស្ថិតិដែល​បង្ហាញថា ​ចិន​នាំចេញវាយនភណ្ឌ និងកាត់ដេរ សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ ២៧៣,៤ ប៊ីលាន​ដុល្លារ​ ក្នុងរយៈពេល​ ១១ ខែ​ដើម​ឆ្នាំ ដោយ​កើន​ឡើង​ ០,២ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំ​មុន​។ ចំណែក​ឯ​បង់ក្លាដែស​ ដែល​ជា​គូ​ប្រជែង​វៀតណា​ម​ដ៏​ធំឯ​ណោះ​វិញ​ បាន​កត់ត្រា​ពី​ការ​ធ្លាក់ចុះ​នៃ​ការ​នាំចេញ​រហូតដល់​ ៣,៧ ភាគរយ​ ក្នុង​រយៈពេល​ ១០ ខែ​ដើម​ឆ្នាំ​ មក​នៅត្រឹម​ ២៧,៧ ប៊ីលាន​ដុល្លារ​ប៉ុណ្ណេះ​។ ​​

បន្ទាប់​ពី​វៀតណាម​គឺ​ឥណ្ឌា ដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពី​និន្នាការ​ងាកចេញ​ពី​បង់ក្លេដែស​។ ឥណ្ឌា​កត់ត្រា​ពី​កំណើន​ប្រមាណ​ ៦,៩-៧ ភាគរយ​ លើ​ការ​នាំចេញ​សម្លៀក​បំពាក់ និងវាយនភណ្ឌ នៅឆ្នាំ​នេះ​។ ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​ទទួល​ប្រយោជន៍​ពី​និន្នាការ​ដដែល​​រួមមាន ប្រទេស​ស្រីលង្កា និងតួកគី​ជាដើម​។

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ លោក Cam បានព្រមានថា និន្នាការ​នេះ​​អាចមានរយៈពេលត្រឹមតែមួយ​រយៈប៉ុណ្ណោះ ​ព្រោះ​ថាការនាំចេញរបស់ប្រទេសបង់ក្លាដែស ហាក់ស្ទុះ​ងើប​ ដោយ​ដណ្ដើម​យក​ចំណែក​ទីផ្សារ​ឡើងវិញ​នៅ​ខែ​កញ្ញា​ និងខែ​តុលា។ ​ការណ៍​នេះ​ហើយ​បង្ហាញ​ថា​ ការ​នាំចេញ​វាយនភណ្ឌ​ និង​ការ​ប្រកួត​ប្រជែង​របស់​បង់ក្លាដែស នឹង​វិល​ត្រឡប់មក​វិញ​។ ​

គួរ​គូស​បញ្ជាក់ថា​ វិស័យកាត់ដេរបង់ក្លេដែស​បាន​រង​ផលប៉ះពាល់ខ្លាំង​ ជុំវិញ​វិបត្តិនយោបាយដែល​​ផ្ដួលរំលំរដ្ឋាភិបាល​របស់លោកស្រី​​អតីតនាយករដ្ឋមន្រ្តី​ ឆេក ហាស៊ីណា នៅដើមខែ​សីហា​។ ការណ៍​នេះ​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេសនាំចេញ​ផលិតផល​កាត់ដេរ​ផ្សេង​ៗ​ទៀត​ រួម​ទាំង​វៀតណាមជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

ចរាចរណ៍៨ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងកសិកម្ម ឧបត្ថម្ភថវិកា ២៥០០ ដុល្លារ ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកឆ្លូង

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យជាគោលដៅកម្សាន្តអន្តរខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម