Connect with us

សេដ្ឋកិច្ច

តម្លៃគ្រឿងសមុទ្រ បានកើនឡើងបន្តិច នៅដំណាច់ឆ្នាំ ២០២៤

បានផុស

នៅ

បច្ចុប្បន្នតម្លៃគ្រឿងសមុទ្របានកើនឡើងបន្តិចនៅក្នុងខេត្តព្រះសីហនុ ដោយសារកំណើន​ទេស​ចរ​​ក្នុងស្រុក និងអន្តរជាតិ ខណៈតម្រូវការកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន សំណាង ម្ចាស់សិប្បកម្ម សុគា ផលិតផលសមុទ្រសុខភាពខេត្តព្រះសីហនុបានឱ្យ​ដឹង​ថា តម្លៃក្ដាមបានឡើងប្រមាណ ៥% ទៅ ១០% ពីមុន ៥ ម៉ឺន ក្នុងមួយគីឡូក្រាម ឥឡូវអាច​លក់​បាន ៦ ម៉ឺនរៀល ទៅ ៦ ម៉ឺន ៥ ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈបង្គាស្រស់ និងមឹកក៏​ឡើង​ដូចគ្នា។

លោក ជិន សំណាង៖ «ប៉ុន្មានថ្ងៃនេះ មានកម្មវិធីបុណ្យជាតិ និងអន្តរជាតិ ហើយភ្ញៀវឃើញដើរ​លេង​ច្រើនតាមតំបន់ឆ្នេរកើនឡើង ធ្វើឱ្យតម្រូវការកើនឡើង ទើបតម្លៃក៏កើនឡើង»។

លោក ជិន សំណាង អះអាងថា ទិន្នផលហាក់មានការធ្លាក់ចុះបន្តិច​នៅក្នុងឆ្នាំនេះ ដោយសារអាកាសធាតុប្រែប្រួលធ្វើឱ្យទូកនេសាទមិនសូវចេញទូក ខណៈអ្នកនេសាទខ្លះ បានលើកឡើងថា មានការប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលផលនេសាទសមុទ្របាន ១២៥ ៥០០ តោន ដែលកើនឡើង ៣០០ តោន ធៀប​នឹងឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម