Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ ចាប​យំ​ល្វើយៗ ,​លោក ចាន់ មករា បកស្រាយ​ការយល់ច្រឡំ​ឆ្លង​កូ​វីដ​-១៩

បានផុស

នៅ

លោក ចាន់ មករា ម្ចាស់​បទ ចាប​យំ​ល្វើយៗ​ និង​បទ​ព្រះឥន្ទ្រ​ទាត់សី បន្ទាប់ពី​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​មួយចំនួន​ទាក់ទង​នឹង​ឈ្មោះ​របស់​លោក​ ដែលជា​ការយល់ច្រឡំ​គ្នា​ជាមួយ​អតីត​អ្នកដឹកនាំ​សម្តែង​និង​ជា​អតីត​គូស្នេហ៍​កញ្ញា​ដេន​នី​ក្វាន់​ ដែលមានឈ្មោះ ចាន់ មករា ផងដែរ ​ពេលនេះ​លោក​បាន​ចេញមុខ​បកស្រាយ​ការពិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្ហោះ​ភ្ជាប់​ជាមួយ​ការ​Live វីដេអូ​នៅ​ថ្ងៃទី​១៦​ ខែ​មីនា ​ឆ្នាំ​២០២១​នេះ ​ម្ចាស់​បទចាប​យំ​ល្វើយៗ លោក ចាន់ មករា បាន​លើកឡើងថា ​រូបលោកមិន​កើត​អី​នោះទេ​ ហើយសូម​បងប្អូន​ជួយចែករំលែកបន្តផង (ស៊ែរ)។ ​​

តារាចម្រៀង​លោក ចាន់ មករា បានបញ្ជាក់​ថា​ ដោយ​សារ​តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ​ គឺមាន​បងប្រុស​ម្នាក់​ឈ្មោះ​ចាន់ មករា ​ដែលជា​អតីត​អ្នកដឹកនាំ​សម្តែង​និង​គូស្នេហ៍​កញ្ញា ដេ​ន​នី ក្វាន់ បាន​តេស្ត​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។​ ហេតុនេះ​ទើប​មាន​បងប្អូន​យល់ច្រឡំ​ថា​ រូបលោក ព្រោះ​មានឈ្មោះ​ដូចគ្នា។​

លោក​បន្ថែមថា​ បន្ទាប់ពី​មាន​ព័ត៌មាន​នេះ​ គឺ​មានបង​ប្អូន​និង​មិត្តភ័ក្ដិ​ជាច្រើន​បាន​ទូរស័ព្ទ​មក​សួរនាំ​ខ្លួន​អំពី​រឿងរ៉ាវ​នេះ​។ ​ដូច្នេះហើយ​ទើប​លោក​បានធ្វើ​ការចេញ​វីដេ​អូ​នេះ​ដើម្បី​បញ្ជាក់ថា​ខ្លួន​ពុំមាន​ឆ្លង​ឬ​កើត ជំងឺ​កូ​វីដ​-១៩​នោះទេ​ដោយសារ​រយៈពេល​ជាង​១០ថ្ងៃ​មកនេះ​គឺ​នៅតែ​ក្នុងផ្ទះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម