ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់បិទផ្លូវ Uber មិនឱ្យទិញយក Foodpanda ដោយខ្លាចប៉ះពាល់ដល់ការប្រកួតប្រជែង
គណៈកម្មការពាណិជ្ជកម្មប្រកបដោយយុត្តិធម៌តៃវ៉ាន់ (FTC) បានប្រកាសកាលពីថ្ងៃពុធថា តៃវ៉ាន់បានបិទផ្លូវ ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក Uber Technologies មិនឱ្យទិញយកអាជីវកម្មរបស់ក្រុមហ៊ុនកម្ម៉ង់ និងដឹកជញ្ជូនចំណីអាហារ Foodpanda នៅលើកោះនេះ ដោយបារម្ភថា វានឹងប៉ះពាល់ដល់ការប្រកួតប្រជែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន Uber និង Foodpanda មិនទាន់ប្រតិកម្មយ៉ាងណាទេ ចំពោះការសម្រេចចិត្តនេះ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ Foodpanda បានឱ្យដឹងថា ក្រុមហ៊ុន Uber ប្រហែលជាអាចនឹងតវ៉ាចំពោះការសម្រេចចិត្តរបស់ FTC ឬក៏លុបចោលការទិញយករបស់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ FTC បាននិយាយថា ផលប៉ះពាល់អវិជ្ជមាននៃទិញយក នឹងមានច្រើនជាងអត្ថប្រយោជន៍សេដ្ឋកិច្ចទាំងមូល ហើយវិធានការកែតម្រូវ នឹងមិនអាចដោះស្រាយកង្វល់នៃការប្រកួតប្រជែងបានទេ។
អនុប្រធាន FTC លោក Chen Chih-min បានថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់ទីផ្សារវេទិកាដឹកជញ្ជូនម្ហូបអាហារ សម្ពាធប្រកួតប្រជែងជាចម្បងរបស់ UberEats គឺមកពី Foodpanda ។ ការទិញយក នឹងលុបបំបាត់សម្ពាធប្រកួតប្រជែងនេះ»។ UberEats សំដៅលើវេទិការបស់ Uber ដែលមានមុខងារដូច Foodpanda។
លោកបន្តទៀតថា៖ «ក្រោយការទិញយក UberEats នឹងមានឧបសគ្គតិចជាងមុនក្នុងការប្រកួតប្រជែង ដោយនឹងលើកទឹកចិត្តបន្ថែមទៀតឱ្យវាបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់ និងថែមទាំងបង្កើនកម្រៃជើងសារសម្រាប់ប្រតិបត្តិករភោជនីយដ្ឋានផងដែរ»។ លោកបន្ថែមថា បើក្រុមហ៊ុនទាំង២បូកបញ្ជូលគ្នា នោះវានឹងកាន់កាប់ចំណែកទីផ្សារដឹកជញ្ជូនម្ហូបអាហាររហូតដល់ ៩០ ភាគរយ។
គួររំឭកថា ក្រុមហ៊ុន Uber និង Delivery Hero បានប្រកាសពីការទិញយក Foodpanda កាលពីខែឧសភាកន្លងទៅ ក្នុងតម្លៃព្រមពៀង ១,២៥ ប៊ីលានដុល្លារ ដោយមាន ៩៥០ លានដុល្លារជាលុយសុទ្ធ និង ៣០០ លានដុល្លារ ជាភាគហ៊ុនទើបចេញថ្មី៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ