Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោស​៣៣​នាក់​​ស្លាប់​ក្នុង​ហេតុការណ៍កុបកម្ម​ហិង្សា​ក្នុង​គុកនៅម៉ូសំប៊ិក​ ខណៈ​១៥០០នាក់រត់រួច​​

បានផុស

នៅ

ការចេញផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា កុបកម្ម​ក្នុង​ពន្ធនាគារ​ក្នុង​រដ្ឋធានី Maputo របស់​ប្រទេស​ម៉ូសំប៊ិក​​​​​​​​នៅ​តំបន់​អាហ្វ្រិក​ខាងកើត​ បាន​​បណ្តាល​ឲ្យ​មនុស្ស​៣៣​នាក់​ស្លាប់ ១៥​នាក់​រងរបួស និង​អ្នក​ទោស​ប្រមាណ​១៥០០​នាក់​​រត់​គេចខ្លួន​​។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​បញ្ជាការ​ប៉ូលិស​ប្រទេស​ម៉ូសំប៊ិក លោក Bernardino Rafaelលោក Rafael បានឲ្យដឹងថា អ្នកទោសប្រហែល ១៥៣៤​នាក់បានរត់គេចខ្លួនពីពន្ធនាគារក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែ ១៥០នាក់ក្នុងចំនោមពួកគេត្រូវបានគេចាប់បានមកវិញ។

ប្រទេសម៉ូសំប៊ិកកំពុងជួបប្រទះភាពចលាចលស៊ីវិលកាន់តែខ្លាំងឡើងដែលទាក់ទងនឹងការបោះឆ្នោតដែលមានជម្លោះតាំងពីខែតុលា ហើយលទ្ធផលបោះឆ្នោតបានពង្រីកការបន្តកាន់អំណាចរបស់គណបក្ស Frelimo កាន់តែយូរ ខណៈក្រុម​ប្រឆាំង ​ថា​ការ​បោះឆ្នោត​នេះ​​បាន​បន្លំ។

ជាមួយគ្នានេះការតវ៉ាជុំវិញការបោះឆ្នោតនៅខាងក្រៅពន្ធនាគារបានជុំរុញឲ្យមានកុប្បកម្មនៅក្នុងពន្ធនាគារ។ ការប្រឈមមុខដាក់គ្នាបន្ទាប់ពីនោះបានបណ្តាលឱ្យមនុស្ស ៣៣ នាក់បានស្លាប់និង១៥ នាក់រងរបួសនៅក្នុងបរិវេណពន្ធនាគារ ខណៈអត្តសញ្ញាណ​អ្នក​ស្លាប់​និង​របួស​មិន​ទាន់​ដឹង​ច្បាស់​ទេ​។

គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារថាមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលបន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានបញ្ជាក់ពីជ័យជម្នះរបស់គណបក្ស Frelimo។ ភាព​តានតឹង​នេះបានកើតឡើងកាន់ខ្លាំង​​ភ្លាមៗ ​បន្ទាប់​ពី​ការ​ប្រកាស​របស់តុលាការធ្វើ​ឡើង។

អ្នកគាំទ្ររបស់ លោកMondlane ដែលជាបក្សប្រឆាំងភាគច្រើនជាយុវជនរាប់សែននាក់ ចាប់តាំងពីពេលនោះមក បានដើរតាមផ្លូវ និងធ្វើការតវ៉ាដែលនាំឲ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ។ ការតវ៉ាទាំងនោះបានបណ្ដាលឲ្យមនុស្សជាង ១៥០ នាក់បានស្លាប់ដោយសារអំពើហិង្សាក្រោយការបោះឆ្នោតចាប់តាំងពីលទ្ធផលដំបូងត្រូវបានប្រកាសដោយស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម