ព័ត៌មានជាតិ
តើថ្លៃភាគហ៊ុនធ្លាក់បញ្ជាក់ពីស្ថានភាពក្រុមហ៊ុនមានបញ្ហាមែនឬទេ?
ជាការពិតណាស់ហេតុផលមួយក្នុងចំណោមនោះអាចបណ្ដាលមកពីក្រុមហ៊ុនមានការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូល ឬប្រាក់ចំណញ បើប្រៀបធៀបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ឬមានបំណុលខ្ពស់ បញ្ហាការគ្រប់គ្រងក្រុមហ៊ុន លំហូរសាច់ប្រាក់អវិជ្ជមាន ការបាត់បង់លទ្ធភាពប្រកួតប្រជែង (competitive advantage) និន្នាការឧស្សាហកម្មបានផ្លាស់ប្តូរ ឬការកំណត់គោលដៅក្រុមហ៊ុនមិនច្បាស់លាស់ ។ល។ ប្រការខាងលើនេះធ្វើអោយវិនិយោគិនបាត់បង់ជំនឿទុកចិត្តលើក្រុមហ៊ុន។ នេះបើយោងតាមការចុះផ្សាយរបស់ផ្សារមូលបត្រកម្ពុជា។
ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនមិនមានបញ្ហាដូចបានរ៉ាយរ៉ាប់ខាងលើ ហើយបែរជាធ្វើបានល្អជាងឬប្រហាក់ប្រហែលឆ្នាំមុនៗ នេះបញ្ជាក់ថាកត្តាទំនោរទីផ្សារ (Market Sentiment) ដែលឆ្លុះបញ្ចាំងពីអារម្មណ៍និងចិត្តសាស្ត្ររបស់អ្នកវិនិយោគ ជាការធ្វើអោយថ្លៃភាគហ៊ុនធ្លាក់ ជាជាងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន ហើយវាពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់ថ្លៃភាគហ៊ុន។
ករណីសិក្សាលើក្រុមហ៊ុនធំៗលើពិភពលោកដែលដំណើរការក្រុមហ៊ុនមានភាពប្រក្រតី ប៉ុន្តែថ្លៃភាគហ៊ុនបែរជាធ្លាក់ចុះ
1- ក្រុមហ៊ុន Apple អំឡុងឆ្នាំ ២០០៨-២០០៩ ថ្លៃភាគហ៊ុនធ្លាក់ចុះ ៦០% ដោយសារវិនិយោគិនព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចពិភពលោក ខណៈពេលដែលប្រាក់ចំណូលសុទ្ធក្រុមហ៊ុនមានចំនួន៦ដុល្លារពាន់លាន ហើយបន្តកើនឥតឈប់ឈររហូតមកដល់ពេលបច្ចុប្បន្ន។
2- ក្រុមហ៊ុន Netflix ក្នុងឆ្នាំ ២០២២ ថ្លៃភាគហ៊ុនធ្លាក់ជិត ៥០% ស្របពេលដែលក្រុមហ៊ុនរកចំណូលសុទ្ធបានជិត ៤,៥ ពាន់លាន និងមានអតិថិជនច្រើនជាង ២៣០ លាននាក់បានប្រើប្រាស់សេវាកម្ម។
3- ក្រុមហ៊ុន CP ALL ក្នុងឆ្នាំ ២០២៣ ថ្លៃភាគហ៊ុនធ្លាក់ជិត ២០% ប៉ុន្តែប្រាក់ចំណូលសុទ្ធកើនឡើង ៤៤% ធៀបហ្នឹងឆ្នាំ ២០២២ទៅវិញ។
4- ក្រុមហ៊ុន Google ក្នុងឆ្នាំ ២០២២ ថ្លៃភាគហ៊ុនធ្លាក់ជិត ៤០% នៅពេលសហរដ្ឋអាមេរិកតម្លើងការប្រាក់ ក៏ប៉ុន្តែស្ថានភាពក្រុមហ៊ុនបែរជាមានការរីកចំរើន។
វិនិយោគិនគួរវិភាគអោយបានស៊ីជម្រៅហើយយល់ច្បាស់ពីតម្លៃភាគហ៊ុន (VALUE) និងថ្លៃភាគហ៊ុន (PRICE) នោះវិនិយោគិននឹងឃើញឱកាសក្នុងការវិនិយោគរយៈពេលវែង ជួយវិនិយោគិនរក្សាទំនុកចិត្តក្នុងការវិនិយោគនៅពេលដែលតម្លៃភាគហ៊ុនធ្លាក់ចុះ និងទាញអត្ថប្រយោជន៍និងពង្រីកវិសាលភាពផលចំនេញពីការងើបឡើងវិញ។ បើមិនចាប់ផ្ដើមវិនិយោគទេ ប្រយ័ត្នស្ដាយក្រោយ «ឱកាសមិនមានច្រើន ចាប់មិនឲ្យរបូត»៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ