Connect with us

ព័ត៌មានអន្ដរជាតិ

បក្ស​ប្រឆាំង​កូរ៉េ​​ខាងត្បូ​ងបង្ហាញ​ផែនការ​​​បោះឆ្នោត​​តែងតាំង​​​ចៅក្រម​តុលាការ​ធម្មនុញ្ញ​​៣រូប​ ជាឯកតោភាគី​​

បានផុស

នៅ

សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​កូរ៉េ​ បាន​ឲ្យ​​ដឹង​ថា ​គណបក្ស​​ប្រជាធិបតេយ្យដែល​ជា​បក្ស​ប្រឆាំង​​ធំបំផុត​និង​ក្តោប​ក្តាប់សមាជិក​​រដ្ឋ​​សភា​​ស្ទើរទាំងស្រុង មាន​ផែន​ការ​​​​​​អនុម័ត​​​​​​ជា​ឯកតោភាគី​​តែង​តាំង​​​ចៅក្រម​​​តុលា​ការ​ធម្មនុញ្ញ​ចំនួន​៣​រូប​​​​ដើម្បី​បំពេញ​​​​​កន្លែង​​ចៅក្រម​​ដែល​​ផុត​អាណត្តិ​ ដើម្បី​​ដំណើរ​ការ​ក្តី​លើ​សំណុំរឿងចោទប្រកាន់​លោក Yoon Suk Yeol។

លោក Lee Jae-myung ប្រធានគណបក្ស​ប្រជាធិបតេយ្យដឹកនាំ​​​​សមាជិក​តំណាងរាស្រ្ត​កាលខែ​កញ្ញា។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការប្រកាស​នេះ​កើត​មាន​ឡើង​ក្រោយសមាជិក​សភា​របស់​គណបក្ស​អំណាចប្រជាជន (PPP) របស់ប្រធានាធិបតី Yoon Suk Yeol ​បាន​ប្រកាន់​​គោល​ជំហរ​​រារាំង​ដល់​ដំណើរ​ការ​​សម្រេចសេចក្តី​លើ​នីតិវិធី​​បញ្ចប់​អំណាច​ជាផ្លូវ​ការ​របស់​ប្រធានាធិបតី Yoon ដែល​សភា​ជាតិ​កូរ៉េ​បោះឆ្នោត​ទម្លាក់​​កាល​ពីថ្ងៃទី​​១៤ខែធ្នូ​។

សភា​​កូរ៉េ​ខាងត្បូង​ដែល​គ្រប់​គ្រង​​ជិត​២ភាគ៣​នៃ​សមាជិក​សភា​ទាំង​៣០០​​​នៅ​ថ្ងៃ​ពុធ​នេះ ប្រុង​​​បោះឆ្នោត​ទម្លាក់​អំណាច​​ នាយករដ្ឋមន្ត្រី​ និង​ជា​​​ប្រធានាធិបតី​ស្តីទី លោក Han Duck-soo​ ​ទៀត​ ដោយសារ​តែ​លោក Han ​មិន​​​​ចេញ​ក្រឹត្យ​​​​ដើម្បី​​ប្រកាស​​​​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​​ការ​បង្កើត​​ក្រុម​ស៊ើប​អង្កេត​ពិសេស​​ ដែល​នឹង​ពិនិត្យ​​ករណី​​ ប្រធានាធិបតី Yoon Suk Yeol និង​ភរិយា​​​របស់​​​​ប្រធានាធិបតី​។ ប៉ុន្តែ​តាមសេចក្តី​រាយការណ៍របស់ Korea Herald ផែន​ការ​បោះឆ្នោត​ទម្លាក់​នោះ​ត្រូវ​​ផ្អាក​វិញ​នៅ២​ម៉ោង​ក្រោយ​មក។ ​

លោក Han Duck-soo ដែលបច្ចុប្បន្ន​​​កាន់តួនាទី​ជាប្រធានាធីបតី​ស្តីទី និង​ជា​នាយក​រដ្ឋមន្ត្រីដែល​​តែង​តាំង​ដោយ​ប្រធានាធិបតី Yoon Suk Yeol​ បាន​បង្អាក់​ការ​ចង់​បាន​​របស់​សភា​​ជាតិ​កូរ៉េ​ដែល​​បញ្ជូន​​ច្បាប់​​​បង្កើត​ក្រុម​ស៊ើបអង្កេតពិសេស​​​​មួយ​ដើម្បី​ពិនិត្យ​មើល​ផ្លូវច្បាប់​​លើ​ករណី​លោក Yoon ដែល​ប្រកាសដាក់​ច្បាប់​អាជ្ញាសឹក​​ខុសរដ្ឋធម្មនុញ្ញ និង​នាំ​ទៅរក​ភាព​វឹកវរ​​​ក្នុងប្រទេស​។​

​​គណបក្ស​ប្រជាធិបតេយ្យ​ធំ​ជា​គេ​នៅក្នុងរដ្ឋសភា​ បាន​អះអាង​ថា ​ខ្លួន​អាច​​​​​​​បោះឆ្នោត​ទម្លាក់​​​ប្រធានាធិបតីស្តីទី​ត្រឹមតែ​សំឡេង​១៥១​ប៉ុណ្ណោះ​នៅ​ក្នុងរដ្ឋសភា​​ក្នុង​ចំណោម​សមាជិក​សភា​​៣០០​សំឡេង។ បច្ចុប្បន្ន​នេះ គណបក្ស​ប្រឆាំង​ធំ​បំផុត​ក្នុង​ប្រទេសកូរ៉េ​ខា​ងត្បូង​មាន​សមាជិក​សភា​រហូត​ដល់​ទៅ​១៧០​ ដែលគ្រប់​គ្រាន់​​សម្រាប់​ការ​បោះឆ្នោតទម្លាក់​​ប្រធានាធិបតីស្តីទី​ ដែល​កាន់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​។​

ប៉ុន្តែ​​គណបក្ស​​កាន់​អំណាច​​បាន​អះអាងផ្ទុយថា ​​សមាជិក​សភា​​​យ៉ាងតិច​​២០០​ត្រូវ​ការ​ដើម្បី​​​អនុម័ត​​​ទម្លាក់​​​ប្រធានាធិបតីស្តីទី Han Duck-soo ​ដែលដាក់​លក្ខខណ្ឌ​​​​ទាមទារ​ឲ្យ​មានការសម្របសម្រួល​នយោបាយ​​​​រវាង​អំណាច​សភា​និង​អំណាច​ប្រធានាធិបតី​​​ដែលមានជម្លោះ​នាពេលនេះ​​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច៤ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៤ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម៧ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម