ព័ត៌មានអន្ដរជាតិ
រដ្ឋបាលថ្មីរបស់ស៊ីរីប្តឹងតុលាការអន្តរជាតិទាមទារសំណង៣០០ពាន់លានដុល្លារពីអ៊ីរ៉ង់
រដ្ឋបាលថ្មីរបស់ប្រទេសស៊ីរីកំពុងរៀបចំអនុស្សរណៈមួយដើម្បីដាក់ជូនតុលាការអន្តរជាតិ ដែលឯកសារនេះត្រូវបានគេរាយការណ៍ថា ស៊ីរីបានដាក់ការទាមទារសំណងចំនួន៣០០ពាន់លានដុល្លារពីប្រទេសអ៊ីរ៉ង់ចំពោះការខូចខាតដែលបានបង្កឡើងលើប្រជាជនស៊ីរី និងហេដ្ឋារចនាសម្ព័ន្ធក្នុងអំឡុងជម្លោះរបស់ប្រទេសទាំងពីរ។
សំណើរសំណងនេះផ្ដោតលើការខូតខាតក្នុងអំឡុងពេលជម្លោះយោធា និងនយោបាយរបស់អ៊ីរ៉ង់ទាក់ទងនឹងប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដែលត្រូវបានបណ្ដេញចេញពីដំណែង។ លើសពីនេះ ស៊ីរីក៏បានដាក់សកម្មភាពរបស់អ៊ីរ៉ង់ «ជាឧក្រិដ្ឋកម្ម និងធ្វើតាមអំពើចិត្ត» ហើយបានគូសបញ្ជាក់ពីចេតនារបស់រដ្ឋបាលថ្មីក្នុងការទាមទារឲ្យក្រុងតេអេរ៉ង់ទទួលខុសត្រូវទង្វើរបស់ខ្លួនក្នុងជម្លោះស៊ីរី។
ជាមួយគ្នានេះប្រភពជិតស្និទ្ធនឹងរដ្ឋបាលនយោបាយថ្មីរបស់ប្រទេសស៊ីរីក៏បានបដិសេធការប្រាស្រ័យទាក់ទងគ្នារវាងរដ្ឋបាលថ្មីនិងអ៊ីរ៉ង់ រួមទាំងការពិភាក្សាទាក់ទងនឹងការបើកស្ថានទូតឡើងវិញនៅទីក្រុងដាម៉ាស (Damascus) និង តេអេរ៉ង់ (Tehran)។ ប្រទេសស៊ីរី បានបដិសេធដោយផ្ទាល់នូវកំណត់ទូតដែលបានធ្វើឡើងដោយអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោកស្រី Fatemeh Mohajerani ពីមុន ទាក់ទងនឹងកិច្ចចរចាការទូតដែលកំពុងបន្ត។
ភាគីស៊ីរីថា ការប្រាស្រ័យទាក់ទងជាមួយអ៊ីរ៉ង់ត្រូវបានកាត់ផ្តាច់ទាំងស្រុង ដោយបដិសេធការអះអាងរបស់លោកស្រី Mohajerani អំពីការផ្លាស់ប្តូរការទូតនិងបានបញ្ជាក់ផងដែរថា រដ្ឋបាលស៊ីរីមិនមានផែនការភ្លាមៗដើម្បីចូលរួមជាមួយអ៊ីរ៉ង់ ទាក់ទងនឹងការបើកដំណើរការឡើងវិញនូវស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស ឬស្ថានកុងស៊ុលស៊ីរីនៅទីក្រុង Aleppo នោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់