Connect with us

សន្តិសុខសង្គម

រកឃើញសពឃាតកដៃឆៅសម្លាប់ស្ត្រីលក់ភេសជ្ជៈម្នាក់ នៅស្តុបណ័រប្រីដ ហើយ

បានផុស

នៅ

ឃាតក​ដែល​យក​ដែក​ថ្នាំង​អំពៅ​សម្លាប់​ស្ត្រី​លក់​ភេសជ្ជៈ​ម្នាក់ នៅ​ស្តុប​ណ័រ​ប្រីដ កាលពី​ថ្ងៃ​ទី ២៤ ធ្នូ ថ្មីៗ នេះ ហើយ​ជិះ​ម៉ូតូ​ចេញ​ពី​ចំណុច​កើតហេតុ សំដៅ​ទៅ​ស្ពាន​ជ្រោយចង្វារ លោត​ទឹក​សម្លាប់​ខ្លួន នោះ ពេលនេះ​រក​ឃើញ​សព​ហើយ បន្ទាប់ពី​សន្តិសុខ​ឃើញ​អណ្ដែត​ក្រោយ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៨ ព្រឹក ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ចំណុច​មាត់ច្រាំង ក្រោយ​សណ្ឋាគារ​កាំបូឌីយ៉ាណា សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ចំពោះ​សព​មាន​ភិនភាគ សម្បុរ​ពណ៌​សណ្ដែក​បាយ ពាក់អាវ​ក្រៅ​ក្រឡា​ការ៉ូ អាវ​ក្នុង​ពាក់​អាវយឺត​ដៃ​ខ្លី ពណ៌​ត្រអ៊ី និង​ស្លៀក​ខោ​ខោវប៊យ​ជើងវែង ពណ៌​ខ្មៅ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​ដើរ​មើល​ជុំវិញ​ផែ​អូប័រ ដើម្បី​សម្អាត​កំប្លោក ស្រាប់តែ​ប្រទះឃើញ​សព​បុរស​ម្នាក់ បាន​អណ្ដែត​ផ្កាប់មុខ​នៅ​ជាប់​មាត់ច្រាំង​ទន្លេ ក្បែរ​នឹង​ផែ​អូប័រ​របស់​សណ្ឋាគារ​កាំបូឌីយ៉ាណា​តែម្ដង។ ភ្លាមៗ គាត់​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​សាកសព​ខាងលើ​តែម្ដង។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​ថា សព​បុរស​ខាងលើ នៅ​ផ្នែក​ដៃ​ខាងឆ្វេង​មាន​សាក់​ឈ្មោះ អន លក្ខិណា ដែល​ដូច​ទៅ​នឹង​ពាក្យ​បណ្ដាំ​ដែល​បន្សល់ទុក​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វារ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចក្ខុ និង​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ត្រួតពិនិត្យ​សព។ បន្ទាប់ពី​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​យក​សព​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង ០៥ និង ៥៧ នាទី ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ២០២៤ ថ្មីៗ នេះ មាន​ស្រ្តី​ជា​អ្នក​លក់​ភេសជ្ជៈ​ម្នាក់ បាន​អង្គុយ​នៅ​លើ​ម៉ូតូ​រ៉ឺម៉ក ស្រាប់​តែ​មាន​បុរស​ម្នាក់​ជា​ឃាតក​បាន​ឈប់​ម៉ូតូ​នៅ​ផ្លូវ​ម្ខាង​ទៀត រួច​ចុះ​ពី​លើ​ម៉ូតូ​ដោយ​ដៃ​កាន់​ថង់​មួយ។ លុះ​ដើរ​ជិត​ដល់​​ស្ត្រី​រងគ្រោះ ឃាតក​បាន​ដក​ដែក​ថ្នាំង​អំពៅ​ចេញ​ពី​ថង់​វាយ​សំពង​យ៉ាង​ចាស់ដៃ ត្រូវ​ក្បាល​ជន​រងគ្រោះ បណ្ដាល​ឲ្យ​ដាច់​ផ្ងារ​ធ្លាក់​ពី​លើ​ម៉ូតូ​រ៉ឺម៉ក​ស្លាប់។ ចំណែក​បុរស​ជា​ឃាតក​បាន​ជិះ​ម៉ូតូ​ចាកចេញ​ពី​ចំណុច​កើតហេតុ សំដៅ​ទៅ​កាន់​ស្ពាន​ជ្រោយចង្វារ ហើយ​បាន​ទុក​រូបថត និង​សំបុត្រ​បណ្ដាំ ០១ សន្លឹក នៅ​លើ​ស្ពាន រួច​ហក់​សម្លាប់​ខ្លួន​តែម្ដង៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម