ព័ត៌មានជាតិ
កម្ពុជាទទួលបានជំនួយប្រមាណ៧,២លានដុល្លារពីជប៉ុន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្ដោតលើវិស័យនគរូបនីយកម្ម
រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន ឬប្រមាណ ៧,២ លានដុល្លារអាមេរិ សម្រាប់អនុវត្តគម្រោង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្ដោតលើគម្រោងលើវិស័យនគរូបនីយកម្ម។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ធ្វើឡើងក្រោមវត្តមានលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៥ ខែធ្នូ ក្រសួងការបរទេសកម្ពុជា ចាត់ទុកហិរញ្ញប្បទានឥតសំណងនេះគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
បើតាមក្រសួងការបរទេសកម្ពុជា ជំនួយនេះក៏ នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
សូមរម្លឹកថា កាលពីថ្ងៃទី១ ខែធ្នូ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ៧,២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយអភិវឌ្ឍ៍សេដ្ឋកិច្ចកម្ពុជា និងកាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានប្រមាណ ១៥៤លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។
សូមរម្លឹកថា ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់៕
ដោយ៖ង៉ិល ណារ៉ាត់
ចុចអាន៖ ជប៉ុន ផ្ដល់ជំនួយឥតសំណងប្រមាណ៧,២លានដុល្លារ ដើម្បីលើកកម្ពស់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៦ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ