សេដ្ឋកិច្ច
អាកាសយានដ្ឋានតារាសាគរ បើកឱ្យដំណើរការជើងហោះហើរថ្ងៃនេះ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងជើងហោះហើរដំបូងជាលក្ខណៈជួល ( Charter Flight) របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Airlines ។
នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ២៦ ខែធ្នូនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងបច្ចេកវិទ្យាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងកំណើននៃចរាចរដឹកជញ្ជូនតាមផ្លូវអាកាស ប្រកបដដោយសុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានប្រាប់កម្ពុជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួល ហើយនៅព្រឹកនេះ យន្តហោះ Cambodia Angkor Airlines ប្រភេទ យន្តហោះ ATR-72 ដឹកភ្ញៀវចំនួន៦៣នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី មានប្រសាសន៍ថា៖ «ប្រសិនបើដំណើរការជើងហោះហើរតារាសាគរនឹងជួយសម្រួលការធ្វើដំណើរក្នុងស្រុក ចំណេញពេលវេលា បើធៀបនឹងការធ្វើដំណើរតាមផ្លូវគោក និងជួយលើកមុខមាត់ខេត្តកោះកុងថែមមួយកំរិតទៀត ហើយក៏ជាទិសដៅសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ធ្វើឱ្យខេត្តកោះកុង កាន់តែរីកចម្រើនបន្ថែមទៀត»។
សូមជំរាបថា ក្រុមហ៊ុន Union Development Group (UDG) បានទទួលបានដីសម្បទានពីរដ្ឋាភិបាលវិនិយោគអាកាសយានដ្ឋានតារាសាគរតម្លៃ ២០០ លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។
អាកាសយានដ្ឋានថ្មីនេះ មានផ្លូវយន្តហោះចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ៕
អត្ថបទ៖ ឡេង ដេត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៦ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ