ព័ត៌មានអន្ដរជាតិ
សភាបក្សប្រឆាំងកូរ៉េខាងត្បូងស្នើដក លោក Han Duck-soo ដែលទើបកាន់អំណាច១២ថ្ងៃ
ទីបំផុតសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យដែលជាគណបក្សគ្រប់គ្រងរដ្ឋសភាស្ទើរតែផ្តាច់មុខ បានដាក់ញត្តិចោទប្រកាន់ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo ដែលបដិសេធម្តងហើយម្តងទៀតក្នុងការអនុវត្តតាមសំណើររបស់រដ្ឋសភាស្នើតែងតាំងចៅក្រមតុលាការធម្មនុញ្ញ និងបង្កើតក្រុមស៊ើបអង្កេតពិសេស។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ដែលបានឡើងកាន់តួនាទីជាប្រធានាធិបតីស្តីទីកាលល្ងាចថ្ងៃទី១៤ខែធ្នូ បានរារាំងនូវសំណើររបស់រដ្ឋសភាជាតិយ៉ាងហោចណាស់ចំនួនពីរលើកសំខាន់ៗ គឺ ទី១ ការអនុម័តបង្កើតក្រុមស៊ើបអង្កេតពិសេសដែលនឹងពិនិត្យលើការប្រកាសដាក់ច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី Yoon Suk Yeol និង ការស៊ើបអង្កេតលើករណីពុករលួយនៃភរិយាប្រធានាធិបតី និង ទី២ គឺការចេញក្រឹត្យតែងតាំងចៅក្រមតុលាការធម្មនុញ្ញចំនួន៣រូបសម្រាប់តួនាទីដែលនៅទំនេរ។
ចៅក្រមតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅពេលនេះមានតែចំនួន៦រូបប៉ុណ្ណោះ ក្នុងចំណោមចៅក្រមសរុបចំនួន៩រូប ដែលធ្វើឲ្យដំណើរការសម្រេចសេចក្តីមិនអាចប្រព្រឹត្តទៅបានឡើយសម្រាប់ការដកអំណាចផ្លូវការរបស់ប្រធានាធិបតី Yoon Suk Yeol ព្រោះថា តុលាការនេះត្រូវការចៅក្រមយ៉ាងតិច៧រូបដើម្បីបើកសវនាការ ហើយចៅក្រម៦រូបត្រូវសម្រេចដកដំណែង ទើបអាចចាត់ទុកជាបានការ។
ក្នុងករណីនេះ គណបក្សអំណាចប្រជាជន (PPP) ដែលជាបក្សកាន់អំណាចរបស់លោក Yoon បានបង្កើនលទ្ធភាពតតាំងតាមផ្លូវច្បាប់ក្នុងកម្រិតកំពូលដើម្បីរក្សាលោក Yoon នៅក្នុងអំណាច។
យោងសេចក្តីរាយការណ៍របស់ AFP គណបក្សប្រឆាំងកំពុងជំរុញការដាក់ញត្តិទៅកាន់រដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះ ហើយ ការបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទីនៅក្នុងរដ្ឋសភាគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ។
ការបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទីស្ថិតនៅក្នុងការជជែកនៅឡើយសម្រាប់ប្រទេសកូរ៉េខាងត្បូង ដោយសារថា ច្បាប់រដ្ឋធម្មនុញ្ញបានបើកផ្លូវឲ្យបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ មានថ្នាក់រដ្ឋមន្ត្រី ចៅក្រម មន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី គឺត្រូវធ្វើឡើងត្រឹមតែសំឡេង ៥០បូក១ ឬថា ១៥១សំឡេង ខណៈការទម្លាក់ប្រធានាធិបតីត្រូវមានសំឡេង២ភាគ៣ ឬថា ២០០លើ៣០០សំឡេងនៅក្នុងរដ្ឋសភា។
លោក Han Duck-soo ត្រូវបានដកស្រង់ដោយសារព័ត៌មានកូរ៉េខាងត្បូង បានអះអាងថា លោកចេញក្រឹត្យតាមសំណើររបស់រដ្ឋសភា ដរាបណាមានការសម្របសម្រួលនយោបាយរបស់គណបក្សទាំងពីរជាមុនសិន៕
ដោយ រ៉ាន់ រើយ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់