Connect with us

ព័ត៌មានជាតិ

កម្ពុជា បណ្ដេញវៀតណាម២១នាក់ចេញពីប្រទេស ព្រោះធ្វើសកម្មភាពប្រទូស្តកេរខ្មាស ជួញដូរគ្រឿងញៀន ធ្វើការខុសច្បាប់

បានផុស

នៅ

កាលពីថ្ងៃទី២៤ ខែធ្នូ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា តាមរយៈនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ ក្នុងនោះស្រី៨នាក់ ចេញពីប្រទេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។​ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ទើបនឹងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នាថ្ងៃទី២៦ ខែធ្នូ នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មាន ជនជាតិវៀតណាមទាំង២១នាក់នេះ ជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អំពើលួច (អនុវត្តទោសចប់) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស (អនុវត្តទោសចប់)។

ជនជាតិវៀតណាមដែលត្រូវបានបណ្ដេញទាំងនេះ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ កម្ពុជា  បានបណ្ដេញជនបរទេសចេញពីប្រទេសចំនួន ៥១២លើក  ដែលមានជនល្មើសសរុបចំនួន២,១៥៩នាក់។ ជនបរទេសដែលកម្ពុជា បណ្ដេញចេញក្នុងឆ្នាំ២០២៣ គឺជាប់ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់ ស្នាក់នៅ និងធ្វើការខុសច្បាប់ ជួញដូរគ្រឿងញៀន ឆបោកតាមប្រព័ន្ធអ៊ីនធឺណិត បើកល្បែងស៊ីសងខុសច្បាប់ ចាប់ជំរិតមនុស្ស ប្រើប្រាស់អាវុធខុសច្បាប់ និងបង្កគ្រោះថ្នាក់ចរាចរជាដើម៕

ដោយ​៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម