ព័ត៌មានអន្ដរជាតិ
ចិនប្រាប់ឲ្យហ្វីលីពីនត្រូវចេះរក្សាសន្តិភាព កុំទិញមីស៊ីលពីអាមេរិក
ក្រសួងការបរទេសចិន បានជំរុញប្រទេសហ្វីលីពីនឲ្យរើសយកការរក្សាសន្តិភាព ដោយនិយាយថា ការសម្រេចចិត្តរបស់ទីក្រុងម៉ានីលក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមដែលផលិតដោយសហរដ្ឋអាមេរិក នឹងនាំមកនូវហានិភ័យនៃការប្រកួតប្រជែងអាវុធនៅក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងនៅថ្ងៃទី២៦ធ្នូ២០២៤ថា៖ «ផ្អែកតាមកិច្ចសហការជាមួយសហរដ្ឋអាមេរិកក្នុងការណែនាំប្រព័ន្ធមីស៊ីល Typhon ភាគីហ្វីលីពីនបានលះបង់សន្តិសុខ និងការការពារជាតិរបស់ខ្លួនទៅអ្នកដទៃ ហើយបានបង្កហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់»។
លោកស្រី បានបន្ថែមថា៖ «យើងផ្តល់ដំបូន្មានម្តងទៀតដល់ភាគីហ្វីលីពីនថា ជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ការការពារសន្តិសុខរបស់ខ្លួន គឺត្រូវប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្ត្រ ភាពជាអ្នកជិតខាងល្អ និងការអភិវឌ្ឍដោយសន្តិភាព»។
លោកស្រី បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងមិនអង្គុយស្ងៀមឡើយ បើផលប្រយោជន៍សន្តិសុខរបស់ខ្លួនត្រូវបានគំរាមកំហែង។
សូមបញ្ជាក់ថា ប្រព័ន្ធ Typhon អាមេរិក ដែលអាចបំពាក់មីស៊ីលគ្រូស មានសមត្ថភាពវាយប្រហារដល់គោលដៅនៅប្រទេសចិន ហើយវាត្រូវបានអាមេរិកយកទៅធ្វើសមយុទ្ធរួមគ្នាជាមួយហ្វីលីពីនកាលពីដើមឆ្នាំ២០២៤។ ក្រោយចប់សមយុទ្ធ អាមេរិកមិនបានយកប្រព័ន្ធ Typhon ទៅវិញទេ ពោលគឺនៅដាក់ពង្រាយក្នុងទឹកដីហ្វីលីពីនជាបណ្ដោះអាសន្ន។
កាលពីថ្ងៃទី២៤ធ្នូ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានប្រកាសថា ការដាក់ពង្រាយ Typhon សម្រាប់សមយុទ្ធរួមគឺជារឿងស្របច្បាប់ត្រឹមត្រូវ ហើយហ្វីលីពីនគ្រោងនឹងទិញប្រព័ន្ធមីស៊ីលទាំងនេះពីអាមេរិកផងដែរ។
ការប្រកួតប្រជែងរវាងចិន និងហ្វីលីពីន បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការទាមទាររបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង។
ទន្ទឹមនោះ ហ្វីលីពីន និងអាមេរិក ក៏បានពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ ដោយបង្កើនភាពតានតឹងកាន់តែច្រើនឡើងបន្ថែមទៀតជាមួយចិន។
ចិន បានទាមទារស្ទើរតែទាំងស្រុងនូវអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ខណៈហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ក៏ទាមទារផ្នែកខ្លះផងដែរ៕
ដោយ៖ ឈាង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ