ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ទម្លាក់ F-16 ដែលលោកខាងលិច ជួយដល់អ៊ុយក្រែន
រុស្ស៊ីបានអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែនទទួលបានពីអង្គការណាតូ ខណៈរឿងនេះនឹងធ្វើឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែពុះកញ្ជ្រោល។
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤, លោក Vladimir Rogov សហប្រធានក្រុមប្រឹក្សាសម្របសម្រួលនៃប្រទេសរុស្ស៊ីសម្រាប់តំបន់សមាហរណកម្មថ្មី បានឲ្យដឹងថា យន្តហោះត្រូវបាញ់ទម្លាក់ពេលវាប៉ុនប៉ងបើកការវាយប្រហារទៅលើតំបន់ Zaporozhye។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាននេះមិនទាន់មានការបញ្ជាក់ពីភាគីអ៊ុយក្រែន ឬការធ្វើអត្ថាធិប្បាយណាមួយពីសំណាក់លោកខាងលិច ដែលជាសម្ព័ន្ធមិត្តទីក្រុងកៀវនោះទេ។
F-16 គឺជាយន្តហោះចម្បាំងដែលអ៊ុយក្រែន ចង់បានបំផុត ព្រោះយល់ថា យន្តហោះប្រភេទនេះ អាចកែប្រែស្ថានការណ៍និងជួយខ្លួនបានច្រើន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែមកដល់ឥឡូវ គេមើលឃើញថា F-16 មិនទាន់ជួយអ៊ុយក្រែន បានជាដុំកំភួនទេ។
កាលពីដើមខែធ្នូ អ៊ុយក្រែនក៏ទទួលបានយន្តហោះចម្បាំងផលិតដោយអាមេរិកប្រភេទនេះក្រុមទី២ ដែលប្រគល់ឲ្យដោយប្រទេសដាណឺម៉ាកផងដែរ។
យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បញ្ជាក់រួចហើយថា F-16 នឹងមិនអាចជួយផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ព្រោះថា វាមិនមែនជា «ថ្នាំវេទមន្ត» ទេ។
មិនត្រឹមប៉ុណ្ណឹង ក្រុមហ៊ុនរុស្ស៊ី ដល់ថ្នាក់ប្រកាសជូនរង្វាន់ជាទីគាប់ចិត្ត ដល់ទ័ពរុស្ស៊ីរូបណា ដែលបាញ់ទម្លាក់យន្តហោះនេះផងដែរ។ លោក Ilya Potanin នាយកប្រតិបត្តិរងក្រុមហ៊ុន Fores បានប្រកាសថា បើអ្នកណាបាញ់ទម្លាក់ F-16 បានមួយគ្រឿង នឹងទទួលបានលុយ ១៧០ ០០០ដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 ទី១ ស្លាប់ទាំងពីឡុតម្នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ