Connect with us

សេដ្ឋកិច្ច

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

បានផុស

នៅ

ការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេច​បានលទ្ធផលមួយចំនួនរួមមាន ការបោសសម្អាតមីន សម្រេចបានលើផ្ទៃដីទំហំ ជាងមួយ​លាន​ម៉ែត្រការ៉េ (១ ៤៦២ ៥០០) ក្នុងនោះភូមិសាស្ត្រខេត្តមណ្ឌលគិរីសម្រេចបានទំហំផ្ទៃដី ១ ២២៥ ០០០ ម៉ែត្រការ៉េ និងខេត្តរតនគិរីសម្រេចបាន ២៣៧ ៥០០ ម៉ែត្រការ៉េ។ នេះបើយោង​តាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមការងារគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនា​សម្ព័ន្ធតាម​ព្រំដែន​ចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសដដែល បង្ហាញថា លទ្ធផលក្នុងការរាវរកគឺបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ២៣ គ្រាប់ ក្នុងនោះមានគ្រាប់បែកចង្កោមចំនួន ៦ គ្រាប់។

ការឈូសឆាយបើកមុខទទឹង ៥ ម៉ែត្រ​ សម្រាប់រកផ្លូវខ្សែដំបូង សម្រេចបាន ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី ៤៩ គីឡូម៉ែត្រ ខេត្តរតនគិរី ៩,៥ គីឡូម៉ែត្រ)។

ប្រភពដដែលបន្តថា ការឈូផ្លូវទទឹង ២០ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវលុបជ្រលង​អូរបន្ទាបចំណោទ​ភ្នំ​ សម្រេចបានប្រវែង ៣៦,៦០ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី ២៧ គីឡូម៉ែត្រ ខេត្តរតនគិរី ៨,៥ គីឡូម៉ែត្រ)។

ក្រៅពីនេះ មានការធ្វើប្រឡាយ បានប្រវែង ៣០,២០ គីឡូម៉ែត្រ កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បាន ២៥ គីឡូម៉ែត្រ ព្រមទាំងក្រាលល្បាយកម្ទេចថ្មសម្រេចបាន ១០ គីឡូម៉ែត្រ នៅខេត្តមណ្ឌល​គិរី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យអ្នកវិនិយោគ បង្កើនលំ​ហូរ​វិនិ​យោគ​​នៅ​ក្នុងវិស័យ​កសិឧស្សាហកម្មនៅតាមព្រំដែនភាគឦសាន ខណៈ រដ្ឋាភិបាលមាន​គោល​បំណង​​​បង្កើនសក្ដានុពលសេដ្ឋកិច្ចនៃខេត្តជាប់​ព្រំដែនតាមរយៈការ​លើកទឹកចិត្ត​ក្រុមហ៊ុនក្នុងស្រុកឱ្យវិនិយោគលើវិស័យកែច្នៃផលិតផលកសិកម្ម។

នៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកាលពីថ្ងៃពុធ​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងថា​ ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន មិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជា​ខឿនការ​ពារជាតិអធិបតេយ្យភាពបូរណភាពទឹកដីក៏ដូចជាការតភ្ជាប់​ផ្លូវសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។

រាជរដ្ឋាភិបាលរៃអង្គាសថវិកាបានប្រមាណ ២៧ លានដុល្លារ ពីអ្នកចូលរួមបរិច្ចាគប្រមាណ ៧២ ម៉ឺននាក់ ដើម្បីអភិវឌ្ឍផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្រនៅតំបន់ភាគឦសាន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នឹងគ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៧៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច១៧ វិនាទី មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៥៩ វិនាទី មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម៤ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

ព័ត៌មានជាតិ៤ នាទីutes មុន

តាមបញ្ជានាយករដ្ឋមន្ត្រី អភិបាលខេត្តកណ្ដាល ឱ្យកម្លាំងចុះបង្ក្រាបក្មេងទំនើង កុំឱ្យងើបឡើងវិញ  

Sokha Hotels

ព័ត៌មានពេញនិយម