ព័ត៌មានជាតិ
លោកស្រី ជា សិរី៖ការប្រែក្លាយមណ្ឌលសិក្សាទៅជាវិទ្យាស្ថានរួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចកម្ពុជា
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអះអាងថាការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេស ធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងការសាងសង់អគារអន្តេវាសិកដ្ឋាននេះ គឺជាសមិទ្ធផល ថ្មីមួយបន្ថែមទៀតរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាក៏ដូចជា វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេស ធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារ អន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៅរសៀលថ្ងៃទី២៦ធ្នូនេះ លោកស្រីបានបន្តថា តាមរយៈសមិទ្ធផលនេះ ការកើនឡើងនៃការអប់រំលើវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា នឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គមស្របតាមចរន្តអភិវឌ្ឍភាវូបនីយកម្ម សេដ្ឋកិច្ចទីផ្សារសេរី។
លោកស្រីបានរំលឹកថា ធនាគារជាតិនៃកម្ពុជាបានបង្កើត មណ្ឌលសិក្សាបច្ចេកទេសធនាគារជាផ្លូវការ នៅឆ្នាំ១៩៩៤ ដែលមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយសារសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើន ធនាគារជាតិនៃកម្ពុជា បានសម្រេចឱ្យមណ្ឌលសិក្សាទទួលយកនិស្សិតក្រៅប្រព័ន្ធមកធ្វើការបណ្តុះបណ្តាលថ្នាក់ប្រកាសនីយបត្រ ជាន់ខ្ពស់បច្ចេកទេសធនាគារ រយៈពេល ២ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មី នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងកម្មវិធី នាពេលនេះ។ ទន្ទឹមនេះ នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះ ត្រូវបានអនុញ្ញាតឱ្យប្រែក្លាយទៅជាវិទ្យាស្ថាន សិក្សាបច្ចេកទេសធនាគារ តាមរយៈអនុក្រឹត្យលេខ ២២៨ អនក្រ.បក ដោយជោគជ័យ។ ក្រោមក្របខ័ណ្ឌ នៃអនុក្រឹត្យនេះ វិទ្យាស្ថានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ មុខជំនាញហិរញ្ញវត្ថុ និងមុខជំនាញសេដ្ឋកិច្ច។ ទន្ទឹមនេះ ដោយមើលឃើញពីសារៈសំខាន់នៃការលើកកម្ពស់ជំនាញទន់ (Soft Skill) វិទ្យាស្ថានក៏បានបន្ថែមកម្មវិធីសិក្សា ក្រៅប្រព័ន្ធដែលមានដូចជា ដំណើរទស្សនកិច្ចសិក្សា ការទស្សនាភាពយន្តនិងល្ខោន ព្រមទាំងការហ្វឹកហាត់ ក្នុងការសម្តែងល្ខោនដើម្បីអភិវឌ្ឍការនិយាយជាសាធារណៈ (Public Speaking) និងការរៀបចំឱ្យមាន ក្លឹបអានសៀវភៅ ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ជាពិសេស ដើម្បីឱ្យការសិក្សារបស់សិស្ស-និស្សិតនៃវិទ្យាស្ថាន មានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត វិទ្យាស្ថានក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើ សុខុមាលភាពផ្លូវចិត្តរបស់សិស្ស-និស្សិត តាមរយៈការផ្តល់នូវការពិគ្រោះចិត្តសាស្ត្រ និងវគ្គសមាធិខ្លីៗ ព្រមទាំង ការយកចិត្តទុកដាក់លើសុខុមាលភាពផ្លូវកាយតាមរយៈការរៀបចំកម្មវិធីកីឡាផ្សេងៗ រួមមាន កីឡាតេក្វាន់ដូ កីឡាវាយសី និងកីឡាបាល់ទាត់ជាដើម។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេស ធនាគារទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារនេះ ដើម្បីបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រនិងឈានទៅដល់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតព្រោះថាវិស័យធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកឧបនាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យមានកិច្ចវិទ្យាស្ថានសហការជាមួយនឹងគ្រឹះគ្រឹះស្ថានសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេសក៏ដូចជាស្ថាប័នអន្តរជាតិដើម្បីបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាលកាន់តែប្រសើរបន្ថែមទៀ។
លោកស្រី ជា សិរីបានថ្លែងបន្តទៀតថា លើសពីនេះទៀត ក្នុងក្របខណ្ឌបណ្តុះបណ្តាលកម្រិតអន្តរជាតិ និស្សិតនៃវិទ្យាស្ថានសិក្សាបច្ចេកទេស ធនាគារក៏ទទួលបានឱកាសក្នុងការចុះឈ្មោះសិក្សាអនឡាញក្នុងកម្មវិធីសិក្សារបស់វិទ្យាស្ថាន Chartered Banker ដែលក្រោយពីបញ្ចប់កម្មវិធីសិក្សានេះក្នុងរយៈពេល២ឆ្នាំ និស្សិតនឹងទទួលបានងារជា “Associated Chartered Bankers”។ ស្របគ្នានេះ វិទ្យាស្ថានក៏បាននិងកំពុងអភិវឌ្ឍប្រព័ន្ធសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព និងមាន ស្តង់ដាររួមមាន៖ ១/- ការបង្កើតគេហទំព័រផ្លូវការសម្រាប់ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System) ដែលអនុញ្ញាតឱ្យនិស្សិតងាយស្រួលក្នុងការស្វែងរក និងទាញយកមេរៀនមកធ្វើការស្វ័យសិក្សា ២/- ការរៀបចំបណ្ណាល័យជារូបវន្ត និងអេឡិចត្រូនិក (E-Library) សម្រាប់បម្រើការសិក្សាស្រាវជ្រាវឱ្យកាន់តែ ទូលំទូលាយ ដោយបានបញ្ចូលសៀវភៅផ្សេងៗពាក់ព័ន្ធជាមួយជំនាញធនាគារ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង សៀវភៅប្រវត្តិសាស្ត្រនានា និង៣/- ការប្រើប្រាស់ប្រព័ន្ធអេឡិត្រូនិច KOHA system សម្រាប់គ្រប់គ្រង សៀវភៅ។
ជាមួយគ្នានេះ ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែល មកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជាក៏បានសាងសង់អគារ អន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិត ស្នាក់នៅបណ្តោះអាសន្ន។
លោកស្រីបានបញ្ជាក់ថាការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សស្របតាមក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា។ គិតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្តុះបណ្តាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញ ធនាគារ បានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥រូប ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧រូប និងមានសាស្ត្រាចារ្យសរុបចំនួន ៦៥រូប៕
អត្ថបទ៖សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ