Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង ១​ ពាន់លានដុល្លារ ពីការ​នាំ​ចេញស្វាយចន្ទីនៅឆ្នាំ ២០២៤ កើនជាង ៣០%

បានផុស

នៅ

កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន (៨៥០ ០០០) កើនឡើង២៦.៨% ក្នុង​នោះ​នាំចេញទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើនឡើង៣១% ធៀបនឹងឆ្នាំ ២០២៣​ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍​របស់ស​មាគម​ស្វាយ​ចន្ទី​កម្ពុជាចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នេះថា កត្តាដែលនាំ​​ឱ្យការនាំ​ចេញស្វាយចន្ទីកើនឡើង​ ដោយសារសមាគម​បាន​អំពាវនាវ​​ឱ្យសមាជិក​សមាគមស្វាយ​ចន្ទីកម្ពុជាទូទាំងប្រទេសហាលគ្រាប់ទុក​ក្នុងពេលដែល​តម្លៃធ្លាក់ចុះកាលពីដើមឆ្នាំនេះ និងចំពេលដែល​មានបាតុ​ភូតអេលនីណូ (El Nino)។

លោក អួន ស៊ីឡុត ​បានឱ្យដឹងថា៖ «សមាគមបាន​អំពាវនាវឱ្យសមាជិកហាលគ្រាប់ទុកក្នុង​អំឡុង​​ពេលតម្លៃចន្ទីធ្លាក់​ចុះកាលពីដើមឆ្នាំ បានធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីងើបឡើងវិញនៅពាក់​កណ្ដាល​ខែមីនា រហូតដល់ខែមេសា ដែលមានតម្លៃ ៥ ៤០០ រៀល ក្នុងមួយគីឡូក្រាម និងកើនឡើង​ទៀតនៅខែបន្ទាប់។ ម្យ៉ាងទៀត នៅអាហ្វ្រិកទិន្នផល​ស្វាយចន្ទីបានធ្លាក់ចុះប្រមាណ ៥០% ដោយសារបាតុភូត​អេលនីណូ (El Nino)»។

សម្រាប់រដូវកាលថ្មី ឆ្នាំ ២០២៥ ស្វាយចន្ទីកំពុងចេញផ្កា ខណៈលោក អួន ស៊ីឡុត បញ្ជាក់ថា បច្ចុប្បន្នរដូវចុះត្រជាក់ អាចនឹងប៉ះពាលដល់ទិន្នផលប្រមាណ ១០% ទៅ ២០% ប្រសិនបើ​កសិករ​មិនរកវិធីទប់ស្កាត់ទាន់ពេលវេលា ខណៈសមាគមក៏កំពុងរកវិធីទប់ទល់ការចុះត្រជាក់នេះដែរ។

យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម