Connect with us

វប្បធម៌ ជំនឿ

ប្រពៃណីផលិតកុលាលភាជន៍(ស្មូនក្អម ឆ្នាំង) នៅកម្ពុជាប្រឈមការបាត់បង់

បានផុស

នៅ

ប្រពៃណីនៃការផលិតកុលាលភាជន៍(ការផលិតគ្រឿងស្មូន)នៅក្នុងប្រទេសកម្ពុជាធ្លាប់មានប្រវត្តិតាំងពីយូរឆ្នាំមកហើយ ដែលជាទូទៅយើងស្គាល់ថា ការផលិតក្អម ឆ្នាំង អំបែងនំគ្រក់ ចង្ក្រាន វត្ថុអនុស្សាវរីយ៍ និងវត្ថុប្រើប្រាស់ជាច្រើនផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ការផលិតគ្រឿងស្មូនមានការថយចុះគួរឱ្យកត់សម្គាល់នៅក្នុងខេត្តជាច្រើន ដោយសារការធ្លាក់ចុះនៃតម្រូវការ ហើយមានតែតំបន់មួយចំនួនប៉ុណ្ណោះដែលបន្តសិប្បកម្មប្រពៃណីបែបបុរាណនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅខេត្តព្រៃវែង មាននៅសល់ប្រជាជនចំនួន២ភូមិ ប៉ុណ្ណោះ ដែលនៅបន្តផលិតកុលាលភាជន៍បែបប្រពៃណី ក្នុងនោះរួមមានភូមិឫស្សីជុកដែលមាននៅសល់ ៤ គ្រួសារ និងភូមិព្រៃព្រហ្មដែលនៅសល់ចំនួន៥គ្រួសារ។ ការផលិតកុលាលភាជន៍របស់ប្រជាជននៅក្នុងខេត្តនេះ គឺផលិតតាមបែបប្រពៃណី និងជាលក្ខណៈគ្រួសារ ពុំមែនជាអាជីវកម្មអ្វីឡើយ។

លក្ខណៈពិសេសនៃកុលាលភាជន៍នៅក្នុងខេត្តព្រៃវែង គឺប្រភេទដី ដែលគេយកមកសម្រាប់ផលិតគឺជាដីបាតបឹង ឬបាតស្រះដែលខុសពីខេត្តដទៃទៀត ដែលគេយកដីភ្នំមកប្រើសម្រាប់ផលិត។ ម៉្យាងវិញទៀត ក្នុងខេត្តព្រៃវែង ស្មូនបានយកសំបកខ្យងសម្រាប់ធ្វើជាក្បាច់លម្អរបស់ក្អម ដោយកោសជុំវិញផ្ទៃខាងក្រៅនៃតួក្អម ដើម្បីឱ្យមានសោភ័ណភាព។

ប្រពៃណីផលិតកុលាលភាជន៍ ក្នុងខេត្តកំពតវិញ បច្ចុប្បន្នមាននៅតែភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស តែប៉ុណ្ណោះ។ ស្មូននៅទីនេះ និយមផលិតកុលាលភាជន៍ច្រើនប្រភេទដូចជា ឆ្នាំង ឃ្លះ ថ្លាង អំបែងនំគ្រក់ និងជើងក្រាន ។ល។ លក្ខណៈពិសេសរបស់ កុលាលភាន៍នៅទីនេះ គឺមានពន្លឺភ្លឺផ្លេកដូចជាសន្លឹកមាស ដោយសារ ស្មូនប្រើដីឥដ្ឋយកពីភ្នំច្រកសៀម ដែលសម្បូរសារធាតុកាល់ស៊ីត ពណ៌មាស។

បន្ថែមពីនេះ កុលាលភាជន៍ នៅភូមិដំណាក់ចំបក់មាន ក្បាច់លម្អមួយពិសេសប្រចាំតំបន់ ដែលអាចសម្គាល់បានតាមក្បាច់លម្អលើតួខ្លួនដែលស្មូននិយមប្រើទ្រនះគ្រាតមកវាយពីលើខ្លួន ដើម្បីបានជាក្បាច់នេះ។ បច្ចុប្បន្នស្មូននៅភូមិនេះមានប្រមាណជាង ១០ គ្រួសារប៉ុណ្ណោះដែលបន្តផលិតកុលាលភាជន៍បែបប្រពៃណី។

ចំណែក ប្រពៃណីផលិតកុលាលសារជន៍នៅខេត្តកំពង់ស្ពឺវិញ នៅសល់ភូមិចំនួន២ គឺភូមិបឹងហីង ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ និងភូមិដំដែក ស្ថិតនៅក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ។ ភូមិបឹងហីង សព្វថ្ងៃនៅសល់តែស្មូនម្នាក់ប៉ុណ្ណោះនៅក្នុងភូមិ ដែលបន្តផលិតកុលាលភាជន៍ ចំណែកភូមិដំដែក នៅសល់ស្មូន ចំនួន៨គ្រួសារ។

កុលាលភាជន៍ដែលគេនិយមផលិតមាន ក្អម ឆ្នាំង និងជើងក្រាន។ ប៉ុន្តែប្រភេទកុលាលភាជន៍ ផ្សេងទៀតមានដូចជា ឃ្លះ ថ្លាង ខ្វាង និងពាងដែលជាប្រភេទភាជន៍ធំៗ ពុំសូវមានការផលិតទៀតទេ ទាល់តែមានការកម្មង់ទិញពីឈ្មួញទើបស្មូនធ្វើ។ ស្មូនភូមិបឹងហីង យកដីឥដ្ឋសម្រាប់ផលិតកុលាលភាជន៍ពី ភ្នំត្រពាំងល្វា ចំណែកស្មូននៅភូមិដំដែក យកដីឥដ្ឋ មកពីជើងភ្នំម្រះពៅ។

ក្នុងចំណោមខេត្តទាំងនោះ មានតែខេត្តកំពង់ឆ្នាំងមួយប៉ុណ្ណោះ ដែលបន្តល្បីល្បាញខាងផលិតកុលាលភាជន៍ ហើយស្មូនផលិកុលាលភាជន៍ច្រើនប្រភេទដូចជា៖ ក្អម ឆ្នាំង ថ្លាង ឃ្លះ ផើង ចង្ក្រាន ថូ ដន្លាប់ ខួច និងវត្ថុអនុស្សាវរីយ៍ ។ល។ ចំពោះដីសម្រាប់ផលិត គឺយកចេញពីភ្នំភ្លង និងភ្នំក្រាំងដីមាស។ សព្វថ្ងៃអ្នកភូមិដែលនៅបន្តប្រកបរបរនេះមានប្រមាណជាង ១៣ភូមិ ស្ថិតនៅក្នុងឃុំចំនួន២ គឺឃុំជ្រៃបាក់ និងឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ដែលមានចំនួនសរុបប្រមាណជាង ៣២៥ គ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

ព័ត៌មានជាតិ២១ នាទីutes មុន

លោក យក់​ ប៊ុនណា​ សំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សា ត្រូវពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

កីឡា៣២ នាទីutes មុន

លោក Pep Muñoz ៖«ការប៉ះ Thanh Hoa ថ្ងៃស្អែក ប្រៀបដូចវគ្គផ្ដាច់ព្រ័ត្រ»

សេដ្ឋកិច្ច៣៤ នាទីutes មុន

កម្ពុជា-ហ្វីលីពីន បង្ហាញជំហរលើកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម