Connect with us

ព័ត៌មានជាតិ

ទំនាក់ទំនងជាង២២ឆ្នាំ កម្ពុជាសម្រេចបង្កើតស្ថានទូតនៅក្នុងប្រទេសទីម័រឡេស្តេ

បានផុស

នៅ

ក្នុងទំនាក់ទំនងជាង ២២ឆ្នាំ​ កម្ពុជា សម្រេចបង្កើតស្ថានទូតផ្លូវការរបស់ខ្លួនប្រចាំនៅក្នុងប្រទេសទីម័រឡេស្តេតែម្ដង ខណៈបច្ចុប្បន្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសដែនកោះមួយនេះ មាននិវេសនដ្ឋាន នៅឯទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ជំនួបរវាងសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីទីម័រ នៅឯកិច្ចប្រជុំអាស៊ាន ឥណ្ឌូណេស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទីម័រឡេស្ដេ មាននិវេសនដ្ឋាន នៅទីក្រុងឌីលី ដែលជារដ្ឋធានីរបស់ប្រទេសនេះ។ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេស​កកម្ម១រូប មាន​ឋានៈ​ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ ចំណែក សមាសភាព​មន្ត្រី​ការទូត​ មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការនៃការងារ​ជាក់ស្តែង។

គួរជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានបង្កើតទំនាក់ទំនងនូវការទូត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ភ្លាមៗក្រោយទីម័រឡេស្តេបានក្លាយជារដ្ឋឯករាជ្យពេញលេញមួយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។

ជំនួបសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតីទីម័រ

ក្នុងរយៈពេលប្រមាណ ២២ឆ្នាំមកនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំង២ គឺបានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ក្នុងនាមជាមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានការរីកលូតលាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេស តាំងពីឆ្នាំ២០១១ កម្ពុជាបានប្រកាសគំាទ្របេក្ខភាពទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកអាស៊ាន រហូតដល់ឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក៏បានប្រកាសទទួលស្គាល់ទីម័រឡេស្តេ​ ជាសមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ដែលអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន ហើយកម្ពុជា នៅតែបន្តរក្សាជំហរគាំទ្របេក្ខភាពរបស់ប្រទេសទីម័រឱ្យក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន នាពេលខាងមុខ៕  

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម១ នាទីute មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ២២ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម