Connect with us

ជីវិតកម្សាន្ដ

មិត្តរួមថ្នាក់ Liu Yifei ទម្លាយរូបភាពនាងកាលពី ២៥ ឆ្នាំមុន

បានផុស

នៅ

កាលពីថ្ងៃទី ២៥ ខែធ្នូ អ្នកលេងអ៊ីនធឺណិតម្នាក់បានអះអាងថាខ្លួនគឺជាមិត្តរួមថ្នាក់របស់តារាសម្ដែង Liu Yifei ហើយបានចែករំលែករូបថតជាភស្តុតាងថែមទៀត។ ក្នុងនោះបានសរសេរថា នាងគឺជាមិត្តរួមថ្នាក់មធ្យមសិក្សារបស់ខ្ញុំ។ ខ្ញុំ​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​ដែល​ថត​តាំង​ពី​យូរ​មក​ហើយ។

តាមរយៈរូបភាពដែលមិត្តរួមសាលាបានបង្ហោះគឺជារូបភាពដែល Liu Yifei កំពុង​អង្គុយ​នៅ​កណ្តាល សក់​របស់​នាង​ចង​ជាចំហៀងនិងមានក្រណាត់​គ្រប​ក្បាលយ៉ាងគួរឲ្យស្រលាញ់។ នៅពេលនេះតារាចិនទើបតែមានអាយុ ១២ឆ្នាំហើយ ត្រូវបានគេសរសើរថា មាននិស្ស័យពូកែតាំងពីក្មេងមក។

Liu Yifei កើតនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៩៨៧ នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។ បន្ទាប់ពីបានសិក្សា និងរស់នៅជាអចិន្ត្រៃយ៍នៅបរទេស ម្តាយរបស់នាងបានប្តូរសញ្ជាតិទៅសហរដ្ឋអាមេរិក។ ដំណើរ​សិក្សា​របស់ តារាស្រីនៅ​អាមេរិក​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន។ នាងបានចូលរៀននៅសាលា Louis Pasteur 67 Middle School (MS67) នៅទីក្រុងញូវយ៉ក បន្ទាប់មកផ្ទេរទៅសាលា Francis Lewis ហើយបានបញ្ចប់កម្មវិធីរយៈពេល ៤ ឆ្នាំ។

ក្នុង​អំឡុង​ពេល​នេះ នាង​ពូកែ​ទាំង​ស្នាដៃ​សិក្សា និង​ទេពកោសល្យ​សិល្បៈ។ ក្នុងឆ្នាំ ២០០២ Liu Yifei បានត្រឡប់មកប្រទេសចិនវិញដើម្បីសិក្សានៅនាយកដ្ឋានសម្ដែងនៃ Beijing Film Academy បន្ទាប់មកបានក្លាយជាតារាសម្តែង។ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល ២២ ឆ្នាំ ស្ថានភាពរបស់តារាស្រីត្រកូល Liu នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន គឺស្ថិតនៅលំដាប់កំពូល ដែលត្រូវបានគេស្គាល់ថាជាទេពធីតានៃពាន់លាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាបែបនេះក្ដី បញ្ហា​សញ្ជាតិ​របស់ Liu Yifei តែងតែ​ជា​ចំណុច​ចាប់អារម្មណ៍​របស់​អ្នក​លេង​អ៊ីនធឺណិត។ ជារឿយៗនាងត្រូវបានអូសទាញចូលទៅក្នុងភាពចម្រូងចម្រាសអំពីជំហរនយោបាយនៅពេលមានព្រឹត្តិការណ៍ជាច្រើនកើតឡើង។ នៅឆ្នាំ ២០២១ នាង និងតារាជាច្រើនកំពុងស្ថិតក្រោមសម្ពាធឲ្យបោះបង់សញ្ជាតិរបស់ពួកគេ ប្រសិនបើពួកគេចង់ធ្វើការជាទៀងទាត់ នៅក្នុងទីផ្សារដែលមានមនុស្សរាប់លាន។

កាល​ពី​ខែ​កញ្ញា Liu Yifei ត្រូវ​បាន​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បេក្ខភាព​ជា​តារា​សម្ដែង​ឆ្នើម​ក្នុង​កម្មវិធី Golden Eagle Awards ឆ្នាំ ២០២៥ ទស្សនិកជន​ជា​ច្រើន​ជឿ​ថា Liu Yifei មិន​មាន​វត្តមាន​ទេ បើ​ទោះ​បី​នាង​មាន​ការងារ​​ពីរ​រឿង Going Where the Wind និង Mong Hoa Luc ក៏​ដោយ។ ដោយសារតែនាងមិនបានបំពេញតាមតម្រូវការសម្រាប់សញ្ជាតិ។ ដូច្នោះ ពានរង្វាន់ឥន្ទ្រីមាសតម្រូវឲ្យបេក្ខជនមានសញ្ជាតិចិន ចំណែក Liu Yifei មានសញ្ជាតិអាមេរិក៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖រូប​ភាព តួអ៊ូខុង កាលនៅកម្លោះ ទឹកមុខសង្ហាខ្លាំង ឆាបបេះដូងស្រីៗជំនាន់នោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៣៦ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម