Connect with us

ជីវិតកម្សាន្ដ

ឯម រៀម ចេញមុខឆ្លើយតបក្រោយរងការប្រមាថពីបុគ្គលម្នាក់

បានផុស

នៅ

អ្នកច្នៃម៉ូដសម្លៀកបំពាក់លោក ឯម រៀម បានចេញមុខឆ្លើយតបបន្ទាប់ពីត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ធ្វើការរិះគន់ និងប្រមាថកិត្តិយសលើការបង្ហោះរូបភាពដែលថតនៅតំបន់ទេសចរណ៍មួយកន្លែងកាលពីថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯម រៀមកន្លងមកត្រូវបានទស្សនិកជនកត់សម្គាល់ថា លោកគឺជាអ្នកសិល្បៈផ្នែកគំនូរ និងច្នៃម៉ូដដែលមានភាពលេចធ្លោក្នុងវិស័យសិល្ប: តាមរយ:នៃស្នាដៃច្នៃម៉ូដដ៏ល្អរបស់លោក សម្រាប់តារាប្រុសស្រីល្បីៗជាច្រើនរូប។ ដោយឡែកថ្មីៗនេះ ស្រាប់តែមានការមានការរិះគន់ថា ឯម រៀម បំផ្លាញវប្បធម៌របស់ជាតិ។

បើយោងតាមការបញ្ចេញមតិពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកមួយ បានលើកឡើងដោយប្រើពាក្យសម្តីធ្ងន់ៗប្រមាថលោកថា ជាអ្នកបំភ្លេចបំផ្លាញជាតិ និងសូមឱ្យបារមីប្រាសាទតាមកាច់ថែមទៀត។

ឆ្លើយតបនឹងការរិះគន់ប្រមាថខាងលើនេះ លោកឯម រៀម បានបញ្ជាក់ទៅវិញថា បារមីប្រាសាទតាមកាច់ អ្នកណាដែលចូលចិត្តសរសេរពាក្យញុះញង់ និងជេប្រមាថអ្នកដទៃតែក៏សូមអរគុណដែលបានប្រៀបធៀប ឯម រៀម ទៅនឹងមនុស្សភពផ្កាយព្រោះជាក្តីស្រមៃ។

គួររម្លឹក​ថាកន្លងមក ឯម រៀម ធ្លាប់រង​ការ​រិះគន់​យ៉ាងចាស់​ដៃជា​ច្រើន​ដង​មក​ហើយ ​និង​ក៏​ត្រូវ​បាន​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ចេញ​វិធានការ​ក្តៅ​ព្រមាន​ផង​ដែរ​ក្រោយ​បង្ហោះ​រូបភាព​បង្ហាញដងខ្លួនស្ទើរននលគក​ នៅ​លើ​បណ្តាញ​សង្គម​​ដែលធ្វើឱ្យប៉ះពាល់សេចក្តី​ថ្លៃថ្នូរ​​របស់​សង្គម​ជាតិ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ពាណិជ្ជកម្មចិន​-​វៀតណាមកើនជាង ២០០ ប៊ីលាន​ដុល្លារ​ ប៉ុន្តែ​ចិន​បន្តមានប្រៀបលើជញ្ជីងពាណិជ្ជកម្ម

ព័ត៌មានជាតិ១៥ នាទីutes មុន

ធាតុអាកាសនៅមណ្ឌលគិរី ចុះត្រជាក់រយៈពេល៣ថ្ងៃបន្តទៀត ដោយទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសាន

ព័ត៌មានជាតិ១៦ នាទីutes មុន

នេះជា​គម្រោង​វិនិយោគ​ធំៗ​​លេចធ្លោ​ទាំង ៨ ​ចាយ​ទុន​​​ខ្ទង់​រយលាន​ដុល្លារ​​វិនិយោគ​នៅ​កម្ពុជា​ក្នុង​​ឆ្នាំ ២០២៤

កីឡា២៨ នាទីutes មុន

លោក កែវ សារ៉េត បញ្ជាក់៖«មានគំនិត​បង្កើត​ពាន​ King’s Cup តែមិន​ទាន់​មានផែនការ»

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

នាយករដ្ឋមន្ត្រី​ដាណឺម៉ាក៖ Greenland មិនមែន​សម្រាប់​លក់​ដូរ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម