កីឡា
លោកប្រធានកីឡាកាយសម្ព័ន្ធ ផ្តល់គន្លឹះ៥ចំណុចដើម្បីជោគជ័យស៊ីហ្គេម២០២៥
លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានផ្តល់អនុសាសន៍៥ចំណុចដល់គណៈកម្មការប្រតិបត្តិដើម្បីត្រៀមខ្លួនធ្វើយ៉ាងណាឆ្ពោះទៅភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសកម្ពុជា។
ការផ្តល់អនុសាសន៍របស់លោកទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញអភិវឌ្ឍកីឡាកើតមានឡើង ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៨ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ លោកបានលើកឡើងថា ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិទទួលបានលទ្ធផលល្អប្រសើរគឺជាការវាស់ស្ទង់ សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។
លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យបានល្អយកចិត្តទុកដាក់ស្តាប់ការពន្យល់ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក ជាមួយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។
ទន្ទឹមជាមួយគ្នានេះ លោក ថោង ខុន បានសង្កត់ធ្ងន់ថា កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ មានពេល១ឆ្នាំទៀត។ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះមានពេល៥ឆ្នាំទៀត។ សម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជាបានរីកចម្រើនគួរឲ្យកត់សំគាល់ទាំងបរិមាណ និងគុណភាព ដូច្នេះដើម្បីជាការត្រៀមឲ្យបានល្អសម្រាប់ការប្រកួតព្រឹត្តិការណ៍ទាំងពីរនេះ លោកបានផ្តល់នូវអនុសាសន៍៥ចំណុច។
- បណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាលតាមកំរិតអាយុ និងបញ្ជូនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់។
- ពង្រឹងសមត្ថភាព ចៅក្រម មន្រ្តីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយឱ្យកាន់តែល្អប្រសើទាំងបរិមាណ និងគុណភាព។
- ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម។
- ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគមដែលមានរួចមកហើយឱ្យបានរឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត។
- ជម្រុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនជារៀងរាល់ឆ្នាំ។
ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានក្លិបកីឡាកាយសម្ព័ន្ធចំនួន៨ដោយមានកីឡាករ កីឡាការិនី៦៤នាក់ ថ្នាក់ដឹកនាំ-មន្ត្រីបច្ចេកទេស និងចៅក្រម៣៣នាក់ ព្រមទាំងមានមន្ត្រីស្ម័គ្រចិត្ត១៣នាក់។ ដំណាក់កាលទី១គឺជាការហ្វឹកហាត់ទាំងកីឡាករ កីឡាការិនី និងក្រុមការងារលើគ្រប់ប្រភេទវិញ្ញាសាចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់មកគឺជាដំណាក់កាលប្រកួតពីថ្ងៃទី២៥ ដល់ទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ជាលទ្ធផល ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ឈរលេខ១ដោយបានឈ្នះមេដាយមាស៥ និងប្រាក់៧។ ក្រុមកីឡាក្រសួងការពារជាតិស្ថិតនៅលេខ២ដោយឈ្នះមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ២ ខណៈក្រុមកីឡាខេត្តកំពង់ឆ្នាំងស្ថិតនៅលេខ៣ដោយឈ្នះមេដាយមាស៣ ប្រាក់១ និងសំរិទ្ធ៥ ហើយក្រុមកីឡាខេត្តក្រចេះស្ថិតនៅលេខ៤ដោយបានឈ្នះមេដាយមាស២ ប្រាក់២ និងសំរិទ្ធ៦៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ